វៀតណាមត្រៀមល្អសំរាប់មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២
|
វៀតណាមត្រៀមល្អសំរាប់មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ (VOV) |
Vovworld-មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ (IPU 132) នឹង
បានរៀបចំឡើងនាខែមិនាឆ្នាំ២០១៥នៅទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍
ផ្ទុកនូវសារសំខាន់អំពីសន្តិភាពប្រជាធិបតេយ្យវឌ្ឍន៍ភាពនិងសមភាពសង្គម។
ដោយហេតុនេះ វៀតណាមត្រូវត្រៀមឲ្យព្រឹត្តិការណ៍ការទូតសភាដ៏សែនសំខាន់
នេះ សមស្របនឹងការផ្ដួចផ្ដើមគំនិតគោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ។
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ប្រធានគណៈចាត់តាំង
IPU 132 បានសង្កត់ធ្ងន់ដូច្នេះនៅសម័យប្រជុំពេញអង្គរបស់គណៈចាត់តាំង IPU
132 ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦កញ្ញានៅទីក្រុងហាណូយ។
លោកស្រី Tong Thi Phong បានរំលឹកថា ចំពោះមុខបណ្ដាស្ថាប័នមានសមត្ថកិច្ច
ត្រូវត្រៀមឲ្យបានល្អសំរាប់គណៈប្រតិភូរបស់វៀតណាមទៅចូលរួម IPU 131 នៅ
ប្រទេសស្វីសនាខែតុលាឆ្នាំ២០១៤។ មហាសន្និបាត IPU 132 នឹងបានរៀបចំឡើង
នៅទីក្រុងហាណូយ ហេតុនេះហើយ លោកស្រីអនុប្រធានរដ្ឋសភា Tong Thi Phong
បានស្នើរទីក្រុងហាណូយត្រូវរៀបចំសកម្មភាពដើម្បីបន្សល់ទុកមកចំណាប់អារម្មណ៍
ដ៏ល្អក្នុងទឹកចិត្តមិត្តភក្តិអន្តរជាតិ៕