វៀតណាម-ថៃបង្កើនកិច្ចសហប្រតិបត្តិការក្នុងការងារ ប្រឆាំងនឹងអំពើរពុករលូយ

វៀតណាម-ថៃបង្កើនកិច្ចសហប្រតិបត្តិការក្នុងការងារ ប្រឆាំងនឹងអំពើរពុករលូយ - ảnh 1
អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបធ្វើការ ជាមួយគណៈប្រតិភូរជាន់ខ្ពស់នៃគណៈកម្មាធិការប្រឆាំងនឹងអំពើរពុករលួយថៃ (NACC)
(Image: thanhtra.vn.com)

(VOVworld) – នាថ្ងៃទី ៥ សីហា អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបធ្វើការ ជាមួយគណៈប្រតិភូរជាន់ខ្ពស់នៃគណៈកម្មាធិការប្រឆាំងនឹងអំពើរពុករលួយថៃ
(NACC) ដឹកនាំដោយប្រធាន NACC លោក Phanthep Klanarongran។ អគ្គអធិការ
កិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh បានមានគោល បំណងថា៖
នាពេលខាងមុខ អធិការកិច្ចរដ្ឋាភិបាលនិងគណៈកម្មាធិការប្រឆាំងអំពើរពុករ
លុយថៃនឹងអនុវត្តល្អជាងទៀតការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង
ប្រទេសទាំង ២ ឲ្យសមស្របនឹងទំនាក់ទំនងវៀតណាម-ថៃ។ ប្រធាន NACC
លោក Phanthep Klanarongran​ បានសង្ឃឹមថា៖ ភាគីទាំង ២ នឹង បង្កើនផ្លាស់ប្តូរ
បទពិសោធន៍អំពីការប្រកាសទ្រព្យសម្យត្តិចំពោះកម្មាភិបាល។ គណៈប្រតិភូថៃ
នឹងបំពេញការងារនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ទី ១០ សីហា ឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ