វៀតណាមទទួលប្រាក់ចំណូលសរុបខ្ពស់បំផុតតាមរយៈសកម្មភាពទេសចរណ៍
|
វៀតណាមទទួលប្រាក់ចំណូលសរុបខ្ពស់បំផុតតាមរយៈសកម្មភាពទេសចរណ៍
|
(VOV)_វៀតណាមទទួលប្រាក់ចំណូលខ្ពស់បំផុតតាមរយៈសកម្មភាពទេស
ចរណ៍ក្នុងឆ្នាំ២០១៤។ព័ត៍មាននេះដែលបាននាំចេញនៅក្នុងសន្និសីទកាសែត
ជ្រើសរើសេព្រឹត្តិការណ៍លេចធ្លោចំនួន១០អំពីវប្បធម៌ កីឡានិងទេសចរណ៍ ក្នុងឆ្នាំ
២០១៤ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីក្រុងហាណូយ បានសរអោយ
ឃើញថា៖ ក្នុងឆ្នាំ ២០១៤ ប្រាក់ចំណូលសរុបតាមរយៈសកម្មភាពទេសចរណ៍
ទទួលបាន ២៣០ លានលានដុង កើន១៥%បើប្រៀបនឹងឆ្នាំ២០១៣។ ក្នុងឆ្នាំ
២០១៤ ផ្នែកទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៨លាននាក់ (កើន៥,៦% បើប្រៀបនឹងឆ្នាំ ២០១៣) ។ ដើម្បីទទួលបានលទ្ធផលនេះ ផ្នែកទេសចរណ៍វៀតណាមបានម្ចាស់ការទប់ទល់នឹងស្ថានភាពជាក់ស្ដែង អនុវត្តរាល់
ដំណោះស្រាយចាំបាច់ជាបន្ទាន់ ដើម្បីសកម្មភាពទេសចរណ៍ស្ថិរភាព និងអភិវឌ្ឍន៍
ដូចជា៖បើកទូលាយទីផ្សារទេសចរណ៍ស្នូល ជំរុញទេសចរណ៍នៅក្នុងប្រទេស
ដោយមានកម្មវិធី៖ ជនវៀតណាមផ្តល់អាទិភាពទៅទេសចរណ៍វៀតណាម…លៗ