វៀតណាមទទួលរៀបចំការប្រឡងទេបកោសល្យសៀកវ័យក្មេងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា
|
វៀតណាមទទួលរៀបចំការប្រឡងទេបកោសល្យសៀកវ័យក្មេងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា |
Vovworld-ការប្រឡងទេពកោសល្យសៀកវ័យក្មេងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០១៥បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់១២ធ្នូឆ្នាំ២០១៥នៅសាលាមធ្យមសិក្សាសិល្បៈសៀកវៀតណាមនៅរដ្ឋធានីហាណូយ។ នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី១ធ្នូនៅក្រុងហាណូយ គណៈចាត់តាំងបានឲ្យដឹងថា មានអង្គភាពសិល្បៈសៀកចំនួន៦បានចូលរួមការប្រឡង ដោយមានសិល្បករសិល្បការិនីជាង២០០នឹងនាំមកឲ្យទស្សនិកជនឈុតសម្ដែងសៀកចំនួន៣៤ដ៏វិសេសវិសាល។ គណៈចាត់តាំងបានប្រគល់មេដាយមាសមេដាយប្រាក់សំរាប់ក្រុមសិល្បករសិល្បការិនីមានទេពកោសល្យឆ្នើមពិសេស៕