វៀតណាមនិងPalestin បង្កើនកិច្ចសហប្រតិបត្តិការ
នារសៀលថ្ងៃទី ២៦ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោកVu Van Ninh បានទទួលជួប លោក Samir A.O. Abuznaid ប្រធានស្ថាប័ន សវនកម្មរដ្ឋ និងឃ្លាំមើល រដ្ឋបាលPalestin ក្នុងឱកាសមកបំពេញទស្សនកិច្ច ការ ងារនៅវៀតណាម។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំ
លៃខ្ពស់ ចំពោះរាល់លទ្ធផលសហប្រតិបត្តិការលើច្រើនវិស័យ ដែលវៀតណាម និង Palestin ទទួលបាន។ លោក Vu Van Ninh ចាត់ទុកថា÷ នៅមានសក្ដានុភាពជាច្រើនដែលប្រទេសទាងពីរមិនទាន់ធ្វើអាជីវកម្មអោយអស់នៅ និងត្រូវបន្តជំរុញ អោយបានខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការ ពិសេសគឺលើវិស័យសេដ្ឋកិច្ច។
ឧបនាយករដ្ឋមន្ត្រី ក៏បានអះអាង គោលជំហររបស់វៀតណាមមុនក៏ដូចជាក្រោយ គឺជានិច្ចកាលគាំទ្ររដ្ឋាភិបាល និងប្រជាជន Palestin ក្នុងការតស៊ូ ដណ្ដើមយកឯក
រាជនិងកសាងប្រទេស។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកVu Van Ninh ក៏បានស្នើ បណ្ដាស្ថាប័នទាក់ទិននានា នៃប្រទេសទាំងពីរ ត្រូវរួមសហការជិតស្និទ្ធ ជាង ទៀត សំដៅរួមចំណែកបើកទូលាយ ទំនាក់ទំនងសហប្រតិបត្តិការ រវាងរដ្ឋាភិបាល
ក្រសួង ស្ថាប័ន និងប្រជាជននៃប្រទេសទាំងពីរ៕
|
លោក Samir A.O. Abuznaid ប្រធានស្ថាប័នសវនកម្មរដ្ឋ និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (http://www.vietnamplus.vn) |