វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
|
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបំពេញការងារនៅកម្ពុជា (Image: VNA) |
(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ កម្ពុជា សម្តេច ស ខេង នាថ្ងៃទី ១១ ឧសភា គណៈប្រតិភូជាន់ខ្ពស់ក្រសួងន
គរបាល វៀតណាមដឹកនាំដោយរដ្ឋមន្ត្រី ឧត្តមេសេនីយ៍ឯក លោក To Lam បាន
បំពេញការងារនៅ ព្រះរាជាណាចក្រកម្ពុជា។ នៅការចរចារ ភាគីទាំងពីរបាន
ឯកភាពបន្តអនុវត្តបណ្ដាកិច្ចព្រម ព្រៀងនិងផែនការសហប្រតិបត្តិការដែល
ត្រូវបានចុះហត្ថលេខា នាឆ្នាំ ២០១៦ ព្រមទាំង ផ្លាស់ប្តូរយោបល់ វាយតំលៃស្ថានភាព
បំពេញបន្ថែមខ្លឹមសារសហប្រតិបត្តិការថ្មីសំដៅឆ្លើយ តបនឹងតម្រូវការសភាព
ការសន្តិសុខ សណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បាន
ឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង
នឹងបទល្មើសគ្រឿងញៀនបទល្មើសបច្ចេកវិទ្យាខ្ពស់ហើយផ្លាស់ប្តូរបទពិសោធន៍
ក្នុងការបណ្តុះបណ្ដាលមន្ត្រីសំរាប់ក្រសួងមហាផ្ទៃកម្ពុជា ផងដែរ។ តាមរយៈនោះ
រួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីរវាង
វៀតណាមនិងកម្ពុជាឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី
ក្រសួងនគរបាលវៀតណាម លោក To Lam និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេងបានចុះហត្ថលេខាលើ ឯកសារបំពេញ
បន្ថែមផែនការសហប្រតិបត្តិការឆ្នាំ ២០១៦ រវាងក្រសួងនគរបាលវៀតណាម
និងក្រសួងមហាផ្ទៃកម្ពុជា ៕