វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ
(VOV)_សម័យប្រជុំលើកទី១៣ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្ដីពី
កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ (កម្ពុជា) ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ ទី១១ កុម្ភះ។ ឧបនា
យក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ប្រធានគណកម្មាធិការសហប្រតិបត្តិការវៀតណាម-កម្ពុជា និងឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក
ហោណាំហុង ប្រធានគណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា-វៀតណាម បាន
ធ្វើអធិបតីកិច្ចប្រជុំលើកនេះ។
|
កិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា (vov) |
កិច្ចប្រជុំលើកទី១២ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ត្រូវបាន ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នាថ្ងៃទី ២៣ សីហាឆ្នាំ ២០១៣។ ភាគីទាំងពីរបាន ឯកភាពបង្កលក្ខណៈងាយស្រួល ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មដោះ
ស្រាយការលំបាក អនុវត្តរាល់គំរោងការណ៍ប្រកបដោយជោគជ័យ…។ល៕