វៀតណាមនិងកូរ៉េខាងត្បូងជំរូញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

           (VOV)_នារសៀលថ្ងៃទី ១២ ធ្នូ នៅក្នុងជំនួបធ្វើការជាមួយ លោក Choi Kyonglim
 អនុរដ្ឋមន្ត្រី​ការបរទេស និងពាណិជ្ជកម្ម កូរ៉េខាងត្បូង​ដែល​កំពុងមាន​ដំណើរបំពេញ ទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh វាយតំ លៃខ្ពស់លទ្ធផលដែលទទួលបាន ក្នុងសិក្ខាសាលា÷​“ចរចារ កិច្ចព្រមព្រៀង ពាណិជ្ជ
កម្មសេរី (FTA) វៀតណាម-កូរ៉េខាងត្បូង”​រវាង​គណះប្រតិភូ ក្រសួងការបរទេស និង
ពាណិជ្ជកម្មកូរ៉េ​ខាងត្បូង និង ​ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមដែលទើប នឹង បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ។

          អនុរដ្ឋមន្ត្រី Choi Kyonglim បានចាត់ទុកថា÷ អាទិភាពរបស់កូរ៉​ខាង​ត្បូង​គឺជំរុញ ការចុះហត្ថលេខា លើកិច្ចព្រមព្រោង FTA ខំប្រឹងប្រែង ​ទទួល​បាន​គោលដៅកំណើន  ពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ២៥ ពាន់លាន​ដុល្លារ​អាមេរិក នាឆ្នាំ ២០១៥ និង ៣០  ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំជាបន្ត។

          នាថ្ងៃនេះដែរ នៅសិក្ខាសាលា÷​ “ចរចារ កិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​សេរី (FTA)
វៀតណាម-កូរ៉េខាងត្បូង” អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហ​ពាណិជ្ជ​កម្ម​វៀតណាម លោក
 Nguyen Cam Tu បានអះអាងថា÷ ការបង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី 
(FTA) ជាមួយកូរ៉េខាងត្បូង នឹង​បង្ក​ឱកាសជាច្រើន ចំពោះអង្គភាពអាជីវកម្មវៀតណាម÷

          “ ​វៀតណាមនាំចូលសម្ភារះ និងវត្ថុធាតុដើមជាច្រើន ​ពីកូរ៉េខាងត្បូង​ដើម្បីបំរើ ការងារវិនិយោគ ផលិតកម្ម។​នាពេលនោះ បណ្ដាក្រុមទំនិញ​នាំ​ចេញ​សំខាន់ ​របស់ វៀតណាមចេញទៅកូរ៉េខាងត្បូងគឺ តម្បាញ់កាត់ដេរ ​គ្រឿងឈើ កសិផល…ជាដើ។ ”

          នាបច្ចុប្បន្ន កូរ៉ខាងត្បូងជាដៃគូពាណិជ្ជកម្មធំ ទី៤ ​របស់វៀតណាម និងវៀត ណាមឈរលំដាប់ថ្នាក់ទី ៨ ក្នុងចំណោមប្រទេស​នាំចូលកូរ៉េខាងត្បូងដែរ៕

វៀតណាមនិងកូរ៉េខាងត្បូងជំរូញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1
វៀតណាមនិងកូរ៉េខាងត្បូងជំរូញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(http://vovgiaothong.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ