វៀតណាមនិងកូរ៉េខាងត្បូងជំរុញទំានាក់ទំនងដៃគូយុទ្ធសាស្រ្ត

វៀតណាមនិងកូរ៉េខាងត្បូងជំរុញទំានាក់ទំនងដៃគូយុទ្ធសាស្រ្ត - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bakទទួលនាយករដ្ឋមន្រ្តី
វៀតណាមNguyen Tan Dungនៅទីក្រុងសេអ៊ូលក្នុងក្តីសប្បាយរិករាយ
(រូបថតៈInternet)


(VOVworld)-នាថ្ងៃទី ២៨មិនា នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung និង
លោកជំទាវរួមទាំងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមចាប់ផ្តើមបណ្តាសម្មភាព
នៃដំណើរទស្សនកិច្ចជាផ្លូវការ នៅកូរ៉េខាងត្បូងតាមសេចក្តីអញ្ចើញរបស់ប្រធានា
ធិបតី Lee Myung-bak និងលោកជំទាវ។ នាព្រឹកថ្ងៃដ៏ដែលនៅវិមានប្រធានាធិបតី
កូរ៉ែខាងត្បូងនៅសេអ៊ូល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនា
ជាមួយប្រធានាធិបតី Lee Myung-bak។ ភាគីទាំងពីរ បានប្រមូលផ្តុំ ផ្លាស់ប្តូរ និង
ទទួលបានការយល់ដឹងរួមដ៏សំខាន់ ស្តីអំពីទិសដៅធំៗ ក៏ដូចជារាល់វិធានការ ជាក់ស្តែងសំដៅជម្រុញទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តវៀតណាម កូរ៉េខាងត្បូង កាន់តែអភិវឌ្ឍន៌និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

        នាយករដ្ឋមន្រ្តីNguyen Tan Dungនិងប្រធានាធិបតីLee Myung-bakបានឯក
ភាពថា បន្តការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរ សំដៅពង្រឹងនិងបង្កើនទំនុកទុកចិត្តនិងការយល់ដឹងគ្នាទៅវិញ
ទៅមក។

វៀតណាមនិងកូរ៉េខាងត្បូងជំរុញទំានាក់ទំនងដៃគូយុទ្ធសាស្រ្ត - ảnh 2
(រូបថតៈ Internet)

       
        ភាគីទាំងពីរ បានឯកភាពគ្នា ពង្រីកថែមទៀតទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច
 វិនិយោគ និងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មដើម្បីបន្ថយជាជំហានៗ ការនាំ ចូលហួសកម្រិតរបស់វៀតណាមពីកូរ៉េខាងត្បូង។ ភាគីទាំងពីរក៏បានឯកភាពដែរថាៈ ឆាប់សម្រេចបែបបទដើម្បីដំណើការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA
ទ្វេភាគីវៀតណាម កូរ៉េខាងត្បូង។ ប្រធានាធិបតី Lee Myung-bak បានអះអាងថា៖ កូរ៉ែខាងត្បូងជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់ជួរមុខ អំពីសហប្រតិ បត្តិការអភិវឌ្ឍន៌និងវិនិយោគ។ភាគីទាំងពីរក៏ឯកភាពគ្នាបន្តនូវការបង្កើនសហការ
លើបណ្តាវេទិការអន្តរជាតិ។

        បន្ទាប់ពីការជួបសន្ទនា នាយករដ្ឋមន្រ្តី Nguyen Tan Dung និងប្រធានាធិបតី
Lee Myung-bak បានធ្វើជាកស្សិណសាក្សីពិធី ចុះហត្ថលេខាលើឯកសារ សហប្រ
តិបត្តិការមួយចំនួន។ប្រធានាធិបតី Lee Myung-bak និងលោកជំទាវ បានរៀបចំពិធី
ជប់លៀងទទួលនាយករដ្ឋមន្រ្តី Nguyen Tan Dungនិងលោកជំទាវនិងគណៈប្រតិភូ
ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ