|
ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ឯក Zhang Yang ប្រធានអគ្គស្នងការនយោបាយ កងទ័ពរំដោះប្រជាជនចិន(TTXVN) |
(VOV)_នារសៀលថ្ងៃទី ១៦ កក្កដា នៅទីស្នាកការក្រសួងការពារប្រទេសចិន ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ឯក Zhang Yang ប្រធានអគ្គស្នង ការនយោបាយ កងទ័ពរំដោះប្រជាជនចិន។ នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក
Zhang Yangបានអោយដឹងថា÷ ទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ត្រូវបាន
ចាត់ ទុកជាសរសរស្នូល រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដៃគូយុទ្ធ
សាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងចិន។ ឧត្តមសេនីយ៍ឯក Nguyen Thanh Cung ក៏បានអះអាងថា÷ ការកសាង ពង្រឹងនិងពង្រីក ទំនាក៉ទំនងមិត្តភាពដ៏ល្អប្រ
សើរ ចីរភាពជាមួយចិន ជាការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋាភិ
បាល និងកងទ័ពប្រជាជនវៀតណាម។ វៀតណាមចាំជានិច្ចការជួយឧបត្ថម្ភដ៏ធំ
ធេងរបស់ចិន សំរាប់បដិវត្តន៍វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងចំនួន២ ដណ្ដើម ឯករាជ្យ ឯកភាពប្រទេសជាតិ។ ក្នុងរយះពេលកន្លងទៅ ក្រសួងការពារប្រទេសនៃ ប្រទេសទាំងពីរ បានមានសកម្មភាពសហប្រតិបត្តិការជាច្រើន ប្រកបដោយបើក
ទូលាយ ស៊ីជំរៅ និងនាំមកប្រសិទ្ធិភាពជាក់ស្ដែង។ ក្នុងរយះពេលខាងមុខនេះ
ក្រសួង ការពារប្រទេសវៀតនាមមានគោលបំណងថា÷ ក្រសួងការពារប្រទេសនៃ ប្រទេសទាំងពីរ មានបន្ថែមបណ្ដាជំនួបសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ ដើម្បី
បង្កើនថែមទៀតការយល់ដឹងគ្នាទៅវិញទៅមក ប្រសិទ្ធិភាព និងសមស្របជាមួយ
ទំនាក់ទំនងនៃប្រទេសទាំងពីរ៕