វៀតណាមនឹងចូលរួមវេទិការប្រជាជនអាស៊ាននៅប្រទេសប៊្រុយណេ។
(VOV) /  
|
អគ្គលេខាធិការសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Thi Hoang Van |
VOV-សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាមបានសហការជាមួយកាសែតសម័យទំនើបនាថ្ងៃទី២៩មិនាបានរៀបចំពិធីផ្លាស់ប្តូរព័ត៌មានកាសែត
ស្ដីពីវេទិការប្រជាជនអាស៊ានឆ្នាំ២០១៣ (ACSC/APF 2013) ដែលនឹងបានរៀបចំ
នៅប្រទេសប៊្រុយណេចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មេសាឆ្នាំ២០១៣។ ថ្លែងមតិនៅពិធី
ផ្លាស់ប្តូរព័ត៌មាន អគ្គលេខាធិការសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម
លោកស្រី Nguyen Thi Hoang Van បានឲ្យដឹងថា ជាមួយប្រធានបទ “អាស៊ាន៖ ចូរ
រួមកសាងអនាគតរបស់យើង” ACSC/APF 2013 ដោយក្រុមប្រឹក្សានារីប៊្រុយណេសហការជាមួយបណ្ដាអង្គការប្រជាជននៃប្រទេសនេះរៀបចំ។ គោលដៅរបស់
ACSC/APF 2013 គឺបង្កើនចំណងសាមគ្គីភាពនិងឯកភាពចំពោះសម្លេងការយក
ចិត្តទុកដាក់តម្រូវការនិងសំណើររបស់សង្គមស៊ីវិលនិងប្រជាជនក្នុងអាស៊ានសំ
ដៅឆ្ពោះទៅការពិតជាក់ស្ដែងបនីយកម្មគោលដៅបង្កើតសហគមន៍នាឆ្នាំ២០១៥។
តាមនោះបណ្ដាប្រធានបទសំខាន់នៅ ACSC/APF 2013 នឹងជុំវិញសរសរសំខាន់
ចំនួន៣នៃការអភិវឌ្ឍន៍ចីរភាពរួមមានសេដ្ឋកិច្ច-សង្គមនិងបរិស្ថាន៕
-VOV