វៀតណាមនិងឆែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
វៀតណាមនិងឆែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ |
(VOV)_ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសឆែកលោក Lubomir Zaoralek បានឯកភាព
ដូច្នេះ ក្នុងកិច្ចប្រជុំពិភាក្សា នារសៀលថ្ងៃទី២៣ តុលា នៅទីក្រុងហាណូយ។ ក្នុងជំ
នួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីបណ្ដាទិសដៅ វិធានការបង្កើនកិច្ចសហប្រតិ
បត្តិការទ្វេភាគី លើវិស័យ៖នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ការពារ
ជាតិ និងសន្តិសុខ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Pham Binh Minh បានថ្លែងថា៖
“ ខ្ញុំបានលើកឡើងវិស័យសហប្រតិបត្តិការពី៨ដល់៩ រវាងវៀតណាមនិងឆែក។
វិស័យទាំងនេះ សុទ្ធតែសំខាន់ៗ ពីព្រោះថា៖ប្រទេសទាំងពីរមានទំនាក់ទំនងពីយូ
ណាស់មកហើយ និងសុទ្ធតែមានតម្រូវការសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍន៍សេដ្ឋ
កិច្ច និងពាណិជ្ជកម្ម។ យើងខ្ញុំក៏បានពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសេដ្កកិច្ច ពាណិជ្ជកម្ម រវាងវៀតណាមនិងឆែក។ ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំង
ពីរនាពេលកន្លងទៅ ជាពិសេសគឺឆ្នាំ២០១៥ មានកំណើនខ្ពស់។ ក្នុងរយៈពេល៧
ខែដើមឆ្នាំ ២០១៥ បានកើនជាង៦៦%បើប្រៀបនឹងឆ្នាំ ២០១៤។ នេះគឺជាសញ្ញា
សំខាន់ សំរាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕”