វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (VOV) |
Vovworld-ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានទៅ
បំពេញទស្សនកិច្ចនៅជប៉ុន។
ក្នុងរយៈពេលបំពេញតស្សនកិច្ច ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានមកជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានជំនួប
សន្ទានជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបជប៉ុននិងរដ្ឋមន្ត្រីនៃក្រសួងជា
ច្រើនរបស់ជប៉ុន។ នៅបណ្ដាជំនួបសន្ទនានេះបណ្ដាថ្នាក់ដឹកនាំជប៉ុនសុទ្ធតែបាន
សង្កត់ធ្ងន់ដល់ការគោរពទំនាក់ទំនងជាមួយវៀតណាម សម្ដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងរួម
ចំណែកជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។
ភាគីទាំងពីរបានឯកភាពសហការលើវេទិការអន្តរជាតិនិងដំបន់ក៏ដូចជាក្នុងដំណើរ
ការចរចារលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច
លើគ្រប់វិស័យដំបន់ (RCEP) ឯកភាពអំពីសារៈសំខាន់នៃការធានាសន្តិភាពស្ថិរភាព
សេរីភាពនាវាចរណ៍ បណ្ដាជំលោះត្រូវបានដោះស្រាយដោយសន្តិវិធី៕