វៀតណាមនិងជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងវិស័យកសិកម្ម
|
ទិដ្ឋភាពនៃជំនួបធ្វើការរវាងអនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម
លោក Tran VietThanh ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan Hung និងទេសាភិបាលខេត្ត Ibaraki លោក Masaru Hashimoto |
(VOVworld) - ខេត្ត Ibaraki របស់ជប៉ុន នឹងជំរុញខ្លាំងការជួយឧបត្ថម្ភយ៉ាងអតិ
បរមាសំរាប់ផ្នែកកសិកម្មវៀតណាម ជាពិសេសគឺកិច្ចសហប្រតិបតិ្តការខាងវិទ្យាសា
ស្ត្របច្ចេកវិទ្យា។នេះគឺជាខ្លឹមសារនៃជំនួបធ្វើការ នាថ្ងៃទី២០សីហារវាងអនុរដ្ឋមន្រ្តី
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Tran Viet Thanh ជាមួយឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan Hung និងទេសាភិបាលខេត្ត Ibaraki
លោក Masaru Hashimoto នៅទីស្ដីការខេត្ត។នៅទីនេះ លោក Tran Viet Thanh បានស្នើរ
ឲ្យខេត្ត Ibaraki ជួយឧបត្ថម្ភឲ្យបណ្ដាសកម្មភាពសហប្រតិបតិ្តការវិទ្យាសាស្ត្រឧស្សា
ហកម្ម ក្នុងវិស័យកសិកម្ម សំដៅអនុវត្តគម្រោងការណ៍កសិកម្មនិងអភិវឌ្ឍន៍ជនបទ
នៅវៀតណាម។លោក Tran Viet Thanh ក៏បានស្នើរឲ្យខេត្ត ជួយឧបត្ថម្ភវៀតណាមក្នុង
ការលើកកំពស់សមត្ថភាពវិទ្យាសាស្ត្របច្ចេកវិទ្យា សមត្ថភាពគ្រប់គ្រង និងលទ្ធភាព
នាំចេញបណ្ដាមុខទំនិញកសិកម្មរបស់វៀតណាមនាពេលអនាគត។រីឯខ្លួនវិញ លោក
Hashimoto បានឲ្យដឹងថា នឹងដឹកនាំក្រុមអង្គភាពអាជីវកម្មចំនួន៧០នាក់មកបំពេញ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៥ តុលា ខាងមុខនេះ៕