វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល
|
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល (VNU) |
Vovworld-នាព្រឹកថ្ងៃទី២៨កញ្ញានៅក្រុង Da Nang បានប្រព្រឹត្តទៅសន្និសីទនាយកមហាវិទ្យាល័យវៀតណាម-ជប៉ុនលើកទី៣ដោយមានការចូលរួមរបស់
ដំណាងថ្នាក់ដឹកនាំ២០០នាក់មកពីមហាវិទ្យាល័យវៀតណានិងជប៉ុនចំនួន៧០។
សន្និសីទនេះជាឱកាសដើម្បីនាយកនិងកម្មាភិបាលគ្រប់គ្រងមហាវិទ្យាល័យនានា
និងក្រសួងអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរផ្លាស់ប្តូរចែករំលែកបទ
ពិសោធន៍អំពីអប់រំមហាវិទ្យាល័យគ្រប់គ្រងមហាវិទ្យាល័យ។ អនុរដ្ឋមន្ត្រីក្រសួង
អប់រំនិងបណ្ដុះបណ្ដាលលោក Bui Van Ga បានឲ្យដឹងថា៖
“ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនៅថ្នាក់រដ្ឋាភិបាល មហាវិទ្យាល័យជប៉ុននិង
វៀតណាមជាច្រើនកំពុងខំប្រឹងប្រែងផ្លាស់ប្តូរសហប្រតិបត្តិការ។ យើងខ្ញុំវាយតំលៃ
ខ្ពស់លទ្ធផលសហប្រតិបត្តិការរួមអំពីបណ្ដុះបណ្ដាលនិងស្រាវជ្រាវរវាងបណ្ដា
មហាវិទ្យាល័យជប៉ុននិងវៀតណាម។ ខ្ញុំជឿជាក់ថាតាមរយៈសន្និសីទលើកនេះ
គំរោងការសហប្រតិបត្តិការជាច្រើននឹងបានបង្កើត៕”