វៀតណាមនិងតង់សានីជំរុញកិច្ចសហប្រតិបត្តិការ
|
ប្រធានាធិបតីតង់សានី លោក Jakaya Mrisho Kikwete |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតង់សានី នៅ
វៀតណាម នាព្រឹកថ្ងៃទី២៨ តុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សា
ហកម្មវៀតណាមរួមសហការជាមួយមជ្ឈមណ្ឌលវិនិយោគតង់សានី រៀបចំជំនួប
ប្រាស្រ័យពិភាក្សារវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ ប្រ
ធានាធិបតីតង់សានី លោក Jakaya Mrisho Kikwete អះអាងថា៖ ដំណើរទស្សនកិច្ច
នៅវៀតណាមលើកនេះរបស់គណៈប្រតិភូតង់សានីគឺសំដៅស្វែងរកឱកាសសហ
ប្រតិបត្តិការជាមួយវៀតណាម ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគរវាងប្រទេស
ទាំងពីរ។ ប្រធានាធិបតី Jakaya Mrisho Kikwete បានអះអាងថា៖តង់សានីជាសមា
ជិកនៃសម្ព័ន្ធសមាគមសេដ្ឋកិច្ចទ្វីបអាហ្វ្រិក ដោយមានសមាជិកចំនួន១៤ ហើយនេះ
នឹងជាលក្ខណះងាយស្រួលដើម្បីបណ្ដាអង្គភាពអាជីវកម្មវៀតណាមជ្រៀតចូលទី
ផ្សារដោយមានចំនួនប្រជាជនជាង៤០០លាននាក់នេះ និងតង់សានីក៏គឺជាច្រកទ្វា១ដើម្បីវៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អឺរ៉ុបផងដែរ។
រីឯខ្លួនវិញ អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក
Hoang Van Dung បានអោយដឹងថា៖ វៀតណាមនិងតង់សានីមានវិស័យជាច្រើន
ដែលអាចសហប្រតិបត្តិការជាមួយគ្នា ពិសេសគឺវិស័យកសិកម្ម សុខាភិបាល អប់រំ
…លៗ។ ជំនួបពិភាក្សាលើកនេះបានបើកចេញបណ្ដាឱកាសធ្វើអាជីវកម្មល្អជាង
សំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុង
នាពេលខាងមុខនេះ៕