វៀតណាមនឹងនាំចេញឡូគូលេនដំបូងទៅកាន់អាមេរិកនាចុងខែឧសភា

វៀតណាមនឹងនាំចេញឡូគូលេនដំបូងទៅកាន់អាមេរិកនាចុងខែឧសភា - ảnh 1

(VOVworld) - នាថ្ងៃទី៣០ ឧសភា ខាងមុខនេះ បណ្ដាអ្នកជំនាញការនៃអូស្ត្រាលីនិង
អាមេរិកនឹងមកជួបធ្វើការជាមួយក្រុមហ៊ុនចំកាត់ Anh Sao ដើម្បីដំណើរការបញ្ចាំង
កាំរស្មីលើឡូគូលេនដំបូងសំរាប់ នាំចេញទៅកាន់ទីផ្សារអាមេរិកនិងអូស្ត្រាលី។តាម
លោក Hoang Trung អនុ ប្រធាននាយកដ្ឋានការពាររុក្ខជាតិ កសិផលវៀតណាមថា
ការជ្រៀតចូលក្នុង ទីផ្សារអាមេរិកនិងអូស្រា្តលី នឹងជាកម្លាំងចលករដើម្បីប្រជាកសិ
ករវៀតណាម ធ្វើផលិតកម្មតាមបទដ្ឋានខ្ពស់ជាង។ការឆ្លើយតបទៅនឹងតម្រូវការនៃ
ទីផ្សារទាំង២នេះ នឹងបើកចេញឱកាសដើម្បីជ្រៀតចូលក្នុងទីផ្សារផ្សេងៗទៀតនា
អនាគត។លោក Hoang Trung បានឲ្យដឹងថា៖

“វៀតណាមបានក្ដាប់ជាប់នូវតម្រូវការត្រួតពិនិត្យអាសន្នរោគលើរុក្ខជាតិរបស់
អាមេរិកនិងអូស្រា្តលី ហើយផ្អែកទៅលើមូលដ្ឋាននេះ ណែនាំ ជាក់ស្តែងសំរាប់
តំបន់នានា។នាយកដ្ឋានការពាររុក្ខជាតិនឹងសហការជាមួយ បណ្ដាតំបន់ដើម្បីអ្នក
ដាំដំណាំគូលេនអនុវត្តដាំដុះឲ្យឆ្លើយតបនឹងតម្រូវការនៃទីផ្សារនាំចូល។គូលេន
ដែលមានបទដ្ឋានគ្រប់គ្រាន់ដើម្បីនាំចេញទៅកាន់ ទីផ្សារអាមេរិកនោះ នឹងមាន
ឧត្តមភាពដ៏ធំធេងក្នុងការនាំចេញទៅកាន់ទីផ្សារ ផ្សេងៗទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ