វៀតណាមនិងបង់ក្លាដែសចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សា
|
វៀតណាមនិងបង់ក្លាដែសចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សា |
(VOV)_នារសៀលថ្ងៃទី២០ មេសានៅទីក្រុងហាណូយ គណៈកម្មាធិការវប្បធម៌ អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភាវៀតណាម បានមានជំនួបធ្វើការជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបង់ក្លាដែស ទទួលបន្ទុកក្រសួងអប់រំ បឋមសិក្សានិងមហាជន។ នៅទីនេះ អនុប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភាវៀតណាម លោកស្រី Hoang Thi Hoa បានឧទ្ទេសនាមអំពីរចនាសម្ព័ន្ធ អង្គការចាត់តាំង និងភារកិច្ចរបស់គណៈកម្មាធិ ការ។ លោកស្រី Hoang Thi Hoa បានអះអាងថា៖ការអប់រំថ្នាក់បឋមសិក្សាដើរតួនាទីដ៏សែនសំខាន់ និងការវិនិយោគសំរាប់វិស័យអប់រំបឋមសិក្សានេះជាការចាំបាច់។ វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រង និងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សាជាមួយបង់ក្លាដែស និងមានគោលបំណងថា៖នាពេលខាងមុខ ខ្លឹមសារនេះនឹងបានរដ្ឋសភានៃប្រទេសទាំងពីរយកចិត្តទុកដាក់ និងចែករំលែកជាមួយគ្នា។
រីឯ លោក Md Motahar Hossain សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភាបង់ក្លាដែស ទទួលបន្ទុកក្រសួងអប់រំបឋមសិក្សា និងមហាជនបានអោយដឹងថា៖ គោលដៅសំខាន់នៃដំណើរទស្សនកិច្ចលើកនេះគឺស្វែងយល់អំពីការងាររបស់គណៈកម្មាធិការវប្បធម៌ អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភាវៀតណាម។ គណៈប្រតិភូមានគោលបំណងបានទៅទស្សនាសាលារៀនមួយចំនួននៅខេត្ត និងទីក្រុងរបស់វៀតណាម ជាពិសេសគឺនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល ដើម្បីស្វែងយល់អំពីបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំអប់រំថ្នាក់បឋមសិក្សា ៕