វៀតណាមនឹងបន្តរក្សាសន្ទស្សន៍កំណើនក្នុង APEC

(VOVWORLD) - នាព្រឹកថ្ងៃទី២ វិច្ចិកា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតស្ដីពីសប្ដាហ៍ ជាន់ខ្ពស់ APEC ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី៦ដល់ទី១១ វិច្ចិកានោះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son អះអាងថា រហូតដល់ពេលនេះ ការងារត្រៀមររៀបចំទាំងអស់របស់វៀតណាមសំរាប់សប្ដាហ៍ ជាន់ខ្ពស់ APEC សុទ្ធតែបានសំរេចហើយ។
វៀតណាមនឹងបន្តរក្សាសន្ទស្សន៍កំណើនក្នុង APEC - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត


តាមលោក Bui Thanh Son ថា ថ្នាក់ដឹកនាំទាំងអស់នៃខឿនសេដ្ឋកិច្ចសមា ជិក APEC ទាំង២១ សុទ្ធតែបានបញ្ជាក់ពីការមកចូលរួមសន្និសីទកំពូលថ្នាក់ដឹកនាំ APEC។

        ថ្នាក់ដឹកនាំជាន់ខ្ពស់ APEC បានស្នើឲ្យមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាមហើយកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាច្រើននឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ។ ក្រៅពីនោះ នឹងមានដំណើរទស្សនកិច្ចថ្នាក់ រដ្ឋជាផ្លូវការចំនួន៤នៅវៀតណាមរបស់ថ្នាក់ដឹកនាំចិន អាមេរិក កាណាដា និង ឈីលីទៀតផង។ អនុរដ្ឋមន្រ្តីលោក Bui Thanh Son ក៏បានអះអាងថា ក្នុងនាមជា ម្ចាស់ផ្ទះឆ្នាំ APEC ២០១៧ វៀតណាមនឹងបន្តរក្សាសន្ទស្សន៍អភិវឌ្ឍន៍ក្នុង APEC ជំរុញការតភ្ជាប់ក្នុងប្លុក ធានាឲ្យ APEC បន្តតួនាទីជាវេទិកាជួរមុខក្នុងតំបន់អំពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពសម្បូររុងរឿង។ លោក Bui Thanh Son បាន ថ្លែងដូច្នេះថា៖

        “ចំពោះវៀតណាម ក្នុងលើកទី២ទទួលការរៀបចំឆ្នាំ APEC នេះ ស្ថានភាព តំបន់និងអន្តរជាតិបានផ្លាស់ប្ដូរ ហើយឋានៈនិងកម្លាំងរបស់វៀតណាមក៏ខុសពី លើកដំបូងរៀបចំនាឆ្នាំ២០០៦ដែរ។ APEC ២០១៧ ជាឱកាសដើម្បីជំរុញនិងធ្វើ ឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងជាមួយសមាជិក APEC នានា ជាពិសេសគឺ ដៃគូចំនួន១៣ក្នុងចំណោមដៃគូយុទ្ធសាស្ត្រនិងដៃគូលើគ្រប់វិស័យទាំង២៥របស់ វៀតណាម។ តាមនោះ វៀតណាមអះអាងនូវគោលមាគ៌ាកិច្ចការបរទេសពហុ ភាគី សម្បូរបែប សកម្មចូលរួមវិភាគទានទៅក្នុងសកម្មភាពពហុភាគី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ