វៀតណាមនិងរុស្ស៊ី នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអយ្យការនៃប្រទេសទាំងពីរ
(VOV)_ក្នុងរយះពេល២ឆ្នាំខាងមុខនេះ វៀតណាមនិងរុស្ស៊ី នឹងបន្តបង្កើនកិច្ច សហប្រតិបត្តិការ រវាងស្ថាប័នអយ្យការនៃប្រទេសទាំងពីរ។ នេះគឺជាកិច្ចព្រមព្រៀង ដែលទទួលបាន ក្នុងដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី របស់ ក្រុមការងារនៃមហា អយ្យការអមតុលាកាប្រជាជនកំពូលវៀតណាម នាថ្ងៃទី ៧ និងទី ៨ វិច្ឆិកា កន្លងទៅ។ នៅជំនួបធ្វើការនានា ដំណាងស្ថាប័នដំណាងអាជ្ញាអមតុលាការបស់វៀតណាម និង
រុស្ស៊ី បានឯកភាពសកម្មភាពក្នុងរយះពេល២ឆ្នាំខាងមុខនេះ បង្កើនការផ្លាស់ប្តូរក្រុម
ការងារ រួមសហការតស៊ូ បង្ការ ប្រឆាំងជនល្មើសឆ្លងដែន រៀនសូត្របទពិសោធន៍
ស្រាវជ្រាវវិទ្យាសាស្ត្រ និងកសាងច្បាប់ សំដៅសុក្រិដ្ឋប្រព័ន្ធច្បាប់របស់វៀតណាម។ ថ្នាក់ដឹកនាំស្ថាប័ននៃប្រទេសទាំងពីរ ក៏បានសន្យាគាំទ្រគ្នាទៅវិញទៅមក នៅបណ្ដា
វេទិកាអន្តរជាតិ អំពីរាល់បញ្ហាដែលភាគីទាំងពិរយកចិត្តទុកដាក់ដូចគ្នា…ផងដែរ៕
|
វៀតណាមនិងរុស្ស៊ី នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអយ្យការនៃប្រទេសទាំងពីរ(internet) |