|
ឯកអគ្គរដ្ឋទូត លោក Do Hoang Long (នៅកណ្ដាល) ឧទ្ទេសនាមអំពីសក្តានុពលពាណិជ្ចកម្មនិងវិនិយោគរបស់វៀតណាម (រូបថត៖vietnamplus) |
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅលីបង់ចាប់ពីថ្ងៃទី ២៦ ដល់ទី៣០ កញ្ញា
ក្រុមការងារស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងលីបង់ដឹកនាំដោយឯកអគ្គ
រដ្ឋទូត លោក Do Hoang Long បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក
Tammam Salam និងជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម
ប្រទេសម្ចាស់ផ្ទះ ផងដែរ។នាថ្ងៃទី ២៨ កញ្ញា ក្នុងជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី
លីបង់ លោក Tammam Salam ឯកអគ្គរដ្ឋទូតវៀតណាម លោក Do Hoang Long បាន
សម្តែងគោលបំណងថា៖ នាយករដ្ឋមន្ត្រី Tammam Salam យកចិត្តទុកដាក់គាំទ្រនិង
បង្កលក្ខណៈងាយស្រួលដើម្បីជំរុញថែមទៀត ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិ
ការរវាងវៀតណាមនិងលីបង់ គាំទ្រគ្នា ទៅវិញទៅមកលើវេទិការក្នុងតំបន់និង
អន្តរជាតិ។
មុននោះ នាថ្ងៃទី ២៧ កញ្ញា បានប្រព្រឹត្តទៅ សិក្ខាសាលាសេដ្ឋកិច្ចដោយ
ប្រធានបទ «ទីផ្សារវៀតណាម៖ សក្តានុភាពនិង ឱកាសធ្វើអាជីវកកម្ម»៕