វៀត​ណាម​និងសិង្ហបុរីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

នាយប់ថ្ងៃទី ១២ កញ្ញា នៅវិមានប្រធានាធិបតីសិង្ហបុរី នាយករដ្ឋមន្ត្រី និងជាអគ្គ
លេខាធិការគណះបក្ស សកម្មភាពប្រជាជនសឹង្ហបុរី Lee Hsien Loong បានបើកពិធីជប់ លៀងដ៏មហោឡារឹកចំពោះអគ្គលេខាបក្សកុម្មុយនីស្ត​វៀត​ណាម​ Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម ​ដែល​កំពុង​បំពេញទស្សនកិច្ចនៅសិង្ហបុរី។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Lee Hsien Loong បានអះអាងថា៖ ​វៀតណាមនិង
សិង្ហបុរី​មានទំនាក់ទំនង​មិត្តភាព​យូរអង្វែង និងជិតស្និទ្ធ។ 

វៀត​ណាម​និងសិង្ហបុរីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ - ảnh 1
វៀត​ណាម​និងសិង្ហបុរីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ(http://www.mof.gov.vn/)

          “ឆ្នាំ ២០១៣ យើងនឹងរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវា បង្កើត​ទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ។ ខ្ញុំមានគោលបំណងថា៖ នឹងលើកកំពស់ទំនាក់ទំនង
របស់ យើង ឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ប្រការនេះ នឹង​ពង្រឹងនូវបណ្ដាទំនាក់ទំនង
ដែល មានវត្តមាន រវាងវៀតណាម និងសិង្ហបុរី ​និងអះអាងថា៖នឹង​សន្យាជំរុញកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ថែម​ទៀត​រវាង​ប្រទេសទាំងពីរ។ វៀតណាមនិងសិង្ហបុរី  នៅ
មាន ទំនាក់ទំនង​ដៃគូ ​មាន​ចរិតលក្ខណះស្ថាបនា ក្នុងអាស៊ាន និងបណ្ដាវេទិកាអន្តរ
ជាតិទៀតផង។ យើងឯកភាពអំពីសារសំខាន់ របស់សន្តិភាព និងស្ថិរភាព ចំពោះការ
អភិវឌ្ឍន៍ ឈានទៅមុខ របស់តំបន់អាស៊ីអាគ្នេយ៍។​”

          រីឯ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន​អះ​អាងថា៖ វៀត
ណាម អនុវត្តគោលមាគា៍ទំនាក់ទំនងការទូតប្រកបដោយ ​ឯករាជ្យ ម្ចាស់ការ សន្តិភាព  កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុទិសភា​វូបនីយកម្ម ពហុបែបភាវូបនីយកម្មទំ
នាក់ ទំនង ផ្អែកទៅលើស្មារតី ជាមិត្ត ជាដៃគូទំនុកទុកចិត្ត និងសមាជិកមានការ ទទួល ខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ជាមួយស្មារតីនោះ វៀតណាមសន្យា​ម្ចាស់ការ សកម្ម  រួមអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ចូលក្នុងគោលដៅរួម របស់សហគមន៍គឺ សម្រេច
ការ​កសាងសហគមន៍អាស៊ាន។ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ អគ្គលេខាបក្ស​ 
Nguyen Phu Trong បានអោយដឹងថា៖

          “ក្នុងការបោះជំហានអភិវឌ្ឍន៍និមួយៗ របស់ខ្លួន យើងខ្ញុំជានិច្ចកាល ​ដឹងគុណ
យ៉ាងជ្រាលជ្រៅ  ចំពោះកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភរបស់មិត្តភ័ក្ត អន្តរជាតិ និង ក្នុងនោះមានសិង្ហបុរី។ យើងខ្ញុំសប្បាយរីករាយណាស់ ដោយបានឃើញថា៖​ក្នុងរយះ ពេល ប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ អភិវឌ្ឍន៍ដ៏ល្អប្រសើរ លើ
ច្រើន វិស័យដោយឥតឈប់ឈរ៕ ”

វៀត​ណាម​និងសិង្ហបុរីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ - ảnh 2
ការចរចាររវាងអគ្គលេខា Nguyen Phu Trong ជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីនិងជាអគ្គលេខាគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរី លោក Lee Hsien Loong ។ (Image: Internet)

           ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សកម្មុយនិស្ត
វៀតណាម Nguyen Phu Trong នៅសឹង្ហបុរី នាថ្ងៃទី ១២ កញ្ញា សេចក្តីប្រកាស រួមបាន
ចេញបន្ទាប់ពីការចរចាររវាងអគ្គលេខា Nguyen Phu Trong ជាមួយនាយករដ្ឋមន្ត្រី
សឹង្ហបុរីនិងជា អគ្គលេខាគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរី លោក Lee Hsien
Loong ។ សេក្តីប្រកាសសារព័ត៍មានបានលើកច្បាស់ថា៖ អគ្គលេខា Nguyen Phu
Trong និងនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong បានអះអាងឡើងវិញនូវការបង្កើន
ទំនាក់ទំនងដៃគូរនិងសហប្រតិបត្តិការទ្វេភាគីដើម្បីផលប្រយោជន៍របស់អាស៊ានឲ្យ
បានខ្លាំងក្លាថែមទៀត។ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានឯកភាពថា៖ វៀតណាម
និងសឹង្ហបុរីនឹងចុះហេត្ថលេខាលើកិច្ចព្រមព្រៀងអំពីដៃគូរយុទ្ធសាស្ត្រមួយនាឆ្នាំ
២០១៣ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត
រវាងវៀតណាមនិងសឹង្ហបុរី។

         កិច្ចព្រមព្រៀងដែគូរយុទ្ធសាស្ត្រនេះនឹងលើកកំពស់ទំនាក់ទំនងនាបេច្ចុប្បន្ន
រវាងប្រទេសទាំង ២ ទន្ទឹមនឹងនោះ នឹងបើកចេញទិសដៅសហប្រតិ បត្តិការថ្មីល
លើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំង ២ រូបបានទទួលស្គាល់សារសំខាន់របស់កិច្ច
ព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការក្នុងការធ្វើស៊ីជំរៅកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគីថែមទៀត។ អគ្គលេខា Nguyen Phu Trong និងនាយករដ្ឋមន្ត្រី
សឹង្ហបុរី Lee Hsien Loong បានពិភាក្សារអំពីរាល់បញ្ហាតំបន់និងអន្តរជាតិ និងសន្យា
សហការរួមជាមួយគ្នាដើម្បី អនុវត្តគំនិតថ្មីសំដៅពង្រឹងអាស៊ាន។ ស្តីពីបញ្ហាសមុទ្រ
ខាងកើត ភាគីទាំង ២ បានឯកភាពថា៖ ស្ថានភាពនេះត្រូវបានដោះស្រាយដោយ
សន្តិភាព សមស្របនឹងច្បាប់ អន្តរជាតិ ពិសេសគឺសន្ធិសញ្ញា អ.ស.ប. ស្តីពីច្បាប់
សមុទ្រឆ្នាំ ១៩៨២ និង សេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (DOC)។ ថ្នាក់ដឹកនាំទាំង ២ រូប បានសង្ឃឹមថា៖ បណ្ដាការពិភាក្សាររវាង
អាស៊ាននិងចិនអំពីក្រម សិលធម៍នៃបញ្ហានៅសមុទ្រខាងកើត (COC) នឹងត្រូវបាន
ចាប់ផ្តើមយ៉ាងឆាប់ៗ។ ក្រៅពីនោះ ភាគីទាំង ២ បានយល់ព្រមសហការយ៉ាងជិទស្និត
ក្នុងការជំរុញកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក។ អគ្គលេខា Nguyen Phu Trong និង
នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong បានធ្វើជាកសិ្សណសាក្សីពិធីចុះហេត្ថលេខា
អនុស្សរណៈអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងឯកសារសំខាន់មួយចំនួនទៀត៕

នារសៀលថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធា
នាធីបតីសឹង្ហបុរី Tony Tan Keng Yam។បន្តសកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការ
នៅសឹង្ហបុរី នាព្រឹកថ្ងៃទី ១៣ កញ្ញា អគ្គលេខាបក្សកម្មុនិស្តវៀតណាម Nguyen Phu
Trong បានទៅទស្សនាគណៈកម្មាធិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសឹង្ហបុរី។ ថ្លែងមតិនៅទី
នេះ អគ្គលេខា Nguyen Phu Trong បាន សម្តែងគោលបំណងបន្តទទួលជំនួយឧត្ថម្ភ
របស់សឹង្ហបុរីនិយាយរួមនិងគណៈកម្មាធិការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិយាយដោយឡែក។ តាមអគ្គលេខា Nguyen Phu Trong ឲ្យដឹងថា៖ ការដែលទំនាក់ទំនងរវាងប្រទេសទាំង
២ ត្រូវបានលើកកំពស់ទៅជាដៃគូរយុទ្ធសាស្ត្រគឺជាឱកាសដើម្បីទំនាក់ទំនង
រវាងគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយបណ្ដាស្ថាប័នតាក់តែងគោល
នយោបាយវៀតណាមត្រូវបានជំរញយ៉ាងខ្លាំងនិងពង្រីក ប្រកបដោយមាន
ប្រសិទ្ធភាពថែមទៀត។ បន្ទាប់នោះ អគ្គលេខា Nguyen Phu Trong ក៏បានទៅ
ទស្សនាមជ្ឍមណ្ឌលបច្ចេកវិទ្យាខ្ពស់ Fusionopolis។ អគ្គលេខា  Nguyen Phu
Trong បានឲ្យដឹងថា៖ ពីបទពិសោធន៍របស់សឹង្ហបុរីក្នុងប៉ន្មានឆ្នាំកន្លងមក
វៀតណាមបានយកចិត្តទុកដាក់និងវិនិយោគដ៏ត្រឹមត្រូវចូលក្នុងការស្រាវជ្រាវ
និងអភិវឌ្ឍន៍វិស័យមានសក្តានុភាពជាច្រើន ដូចជា៖ អេឡិចត្រូនិច ប៊ីអូគ្រូពេទ្យ
បច្ចេកវិទ្យា ។ល។ អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ ក្នុងរយៈ
ពេលខាងមុខមជ្ឃមណ្ឌលស្រាវជ្រាវវទ្យាសាស្ត្ររបស់វៀតណាមនិងសឹង្ហបុរីនឹង
សហប្រតិបត្តិការឲ្យខ្លាំងក្លាថែមទៀត៕



ប្រតិកម្មទៅវិញ

ផ្សេងៗ