វៀតណាមនិងសាធារណរដ្ឋឆែកជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ

(VOVWORLD) -វៀតណាមនិងសាធារណរដ្ឋឆែកមានសក្កានុភាពលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្មនិងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ។
 វៀតណាមនិងសាធារណរដ្ឋឆែកជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ - ảnh 1វៀតណាមនិងសាធារណរដ្ឋឆែកមានសក្កានុភាពលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្មនិងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ (រូបថតៈ  Vũ Lê)

នេះជាខ្លឹមសារដែលបានលើកយកមក ពិភាក្សានៅក្នុង “វេទិកាសហគ្រាស វៀតណាម-ឆែក”ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (វៀតណាម)នាថ្ងៃទី៨មិថុ នា។ នៅក្នុងវេទិកានេះ លោក Vo Tan Thanh អនុប្រ ធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖ សាធារណរដ្ឋឆែកត្រូវបានចាត់ទុកជាទីផ្សារនាំចេញយុទ្ធសាស្ត្ររបស់វៀតណាម ដំណាក់ កាល២០១០- ២០២០ ។ផ្ទុយទៅវិញ វៀតណាមក៏ជាទីផ្សារគួរឲ្យទាក់ទាញសម្រាប់ទាំងវិនិយោគិននិង សហគ្រាសឆែក លើច្រើនវិស័យផងដែរ។

        ធ្វើការវាយតម្លៃអំពីល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនាប៉ុន្មានឆ្នាំកន្លង ទៅ លោក Jiri Koliba អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មសាធារណ រដ្ឋឆែក បានអះអាងថាវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់របស់ឆែក ហើយតម្លៃពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនឹងបានកើនឡើងជាលំដាប់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ