|
(រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
(VOV)-ពិធីទទួលប្រធានាធិបតីសាធារណៈរដ្ធស៊ីលី Sebastian Pinera Echenique
ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តី
អញ្ជើញរបស់ប្រធានរដ្ធវៀតណាម Truong Tan Sang បានប្រព្រឹត្តទៅនាថ្ងៃទី
២២មិនានៅក្រុងហាណូយ។ក្រោយពិធីទទួល ប្រមុខរដ្ធទាំងពីររូបបានដំណើរ
ការសន្ទនា។ ក្រោយពិធីសន្ទនា ប្រធានរដ្ធវៀតណាម Truong Tan Sang និង
ប្រធានាធិបតីស៊ិលី Sebastian Pinera Echenique បាចេញសេចក្តីថ្លែងការណ៏រួមវៀត
ណាម-ស៊ីលី ក្នុងនោះអះអាងថា៖នឹង បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់
វិស័យឲ្យខ្លាំងក្លាថែមទៀត។ នៅក្នុង ជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយ
ពិធីសន្ទនា ប្រធានរដ្ធ Truong Tan Sang បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ
របស់ប្រធានាធិបតីស៊ីលីបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-
ស៊ីលីកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ឡើងកំពស់ថ្មី៖ “ទំនាក់ទំនងវៀតណាម-ស៊ីលីដែលត្រូវ
បាន លោកប្រធានហូជីមិញនិងលោកប្រធានាធិបតី Sanvado Sinde ដាក់គ្រឹះស្ថាន ក្នុងរ
យៈពេលកន្លងមក បានអភិវឌ្ឍន៍សកម្ម ។ ភាគីទាំងពីរជានិច្ចកាលលៃទុក ឲ្យគ្នានួវ
មនោសញ្ជេតនាដ៏ល្អប្រសើរ។ ទំនាក់ទំនងសេដ្ធកិច្ច-ពាណិជ្ជកម្មទ្វេភាគី បានអភិវឌ្ឍន៍
យ៉ាងលឿននិងមានឪកាសជាច្រើនដើម្បីអភិវឌ្ឍន៍តទៅទៀត។” រីឯ ប្រធានាធិបតី
Sebastian Pinnera Echinique បានសម្តែងនូវចំណាប់អារម្មចំពោះប្រពៃណី និងការអភិវឌ្ឍន៌
របស់វៀតណាមក្នុង រយៈពេលជិតៗនេះ។ លោក Sebastian Pinnera Echinique មាន
ប្រសាស្រ្តថា៖ “វៀតណាមជាប្រទេសមានកម្រាស់ប្រវត្តិសាស្រ្ត ខ្ញុំកោតសសើរ ការ
តស៊ូដន្តើមយកឯករាជ្យនិងការអភិវឌ្ឍន៌របស់វៀតណាមក្នុងរយៈពេលថ្មីៗ នេះ។
វៀតណាមមានខឿនសេដ្ឋកិច្ចខ្លៀវក្លា ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក និងជាចំណុច
ភ្លឺរបស់ពិភពលោក។ ទំនាក់ទមនងនៃប្រទេស ទាំងពីរមានការអភិវឌ្ឍន៌
យ៉ាងល្អប្រសើ ដោយមានបណ្តា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
ជាមូលដ្ឋានសម្រាប់ជំរុញ តំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។”
ក៏នាថ្ងៃដដែល ប្រធានាធិបតី Sebastian Pinera Echenique បានជួបសន្ទនាជា
មួយប្រធានរដ្ធសភាវៀតណាម Nguyen Sinh Hung ជួបសំដែងការគួរសម
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong និងជួបសន្ទនាជា
មួយនាយករដ្ធមន្ត្រី Nguyen Tan Dung។
មុននោះនាព្រឹកថ្ងៃទិ២២មិនា ប្រធានាធិបតីស៊ីលី Sebastian Pinera Echenique បានមកគោរពវិញ្ញាណក្ខ័នលោកប្រធានហូជីមិញនៅប្រាំងតម្កល់សព្វ ដាក់
កម្រងផ្កានៅស្តូបបណ្ដាវីរជនយុទ្ធជនពលីជាដើម៕