វៀតណាមនិងស្វីសលើកកំពស់កិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពតាក់តែងច្បាប់
|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រ ធានព្រឹទ្ធសភាស្វីស លោក Ivo Bischofberger (រូបថតៈ Lê Tuyết/VOV) |
(VOVworld)-គណៈប្រតិភូក្រុមប្រឹក្សារដ្ឋ (ព្រឹទ្ធសភា)សហព័ន្ធស្វីស ដឹកនាំដោយប្រ
ធានព្រឹទ្ធសភាស្វីស លោក Ivo Bischofberger បានអញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១មិនា។ បន្ទាប់ពីពិធីទទួលនៅ
វិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញជួបចរចារជាមួយ លោក Ivo Bischofberger ផងដែរ។ ក្នុងជំនួបនេះ ភាគី
ទាំងពីរបានចែករំលែកបទពិសោធន៍លើវិស័យការពារបរិស្ថាន។ ក្នុងនោះ វៀត
ណាមមានបំណងថា ស្វីសនឹងផ្តល់បទពិសោធន៍និងជួយឧបត្ថម្ភបច្ចេកទេស
សម្រាប់ការងារកសាងច្បាប់លើវិស័យការពារបរិស្ថាន។ ភាគីទាំងពីរបានឯកភាពថា
នាពេលខាងមុខ ស្វីសនឹងជួយវៀតណាមកសាងប្រព័ន្ធអប់រំមានគុណភាពខ្ពស់
ដោយផ្សាភ្ជាប់ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយការបណ្តុះ
បណ្តាលនៅបណ្តាសាលារៀននិងមណ្ឌលស្រាវជ្រាវ បង្កើនអាហារូបករណ៍ និង
បង្ក លក្ខណៈងាយស្រួលឲ្យនិស្សិតវៀតណាមបំពេញការសិក្សារៀនសូត្រក្នុងផ្នែក
បណ្តុះ បណ្តាលល្បីឈ្មោះរបស់ស្វីស ដូចជា ផ្នែកច្បាប់ ធនាគារ បច្ចេកវិទ្យាខ្ពស់
និង ទេសចរណ៍ជាដើម។ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរ
ប្រធាន ទាំងពីររូបបានឯកភាពថា នាពេលខាងមុខ នឹងជម្រុញសកម្មភាពផ្លាស់ប្តូរ
គណៈប្រ តិភូជាន់ខ្ពស់ សំដៅបង្កើនការយល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមក
ជាពិសេស ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពរដ្ឋសភា ធ្វើជាមូលដ្ឋានអភិវឌ្ឍន៍
ទំនាក់ទំនង ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ៕