វៀតណាមនិងឡាវបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ
|
វៀតណាមនិងឡាវបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ (VNP) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី
Nguyen Thi Doan អនុប្រធានរដ្ឋឡាវលោក Bounnhang Vorachith បានអញ្ចើញទៅ
បំពេញទស្សនកិច្ចជាផ្លុវការនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់៨កក្កដា។ នៅការ
ចរចារដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទូ៧កក្កដា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន
អះអាងជានិច្ចកាលគោរពការបង្រឹងនិងពង្រីកទមនាក់ទំនងមិត្តផាពជាប្រពៃណី
សាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំង
ពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ប្រទេសទាំងពីរ សហការប្រកបដោយប្រសិទ្ធិភាពកិច្ចព្រមព្រៀងដែលទទួលបាន
នៅសម័យប្រជុំលើកទី៣៧គណៈកម្មាធិការអន្តររដ្ឋាភិបាលនិងត្រៀមរៀបចំល្អ
សំរាប់កិច្ចប្រជុំលើកទី៣៨គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវដែល
គ្រោងនឹងប្រព្រឹត្តទោនាចុងឆ្នាំ២០១៥នៅឡាវ។ លាតត្រដាងអនុវត្តប្រកបដោយ
ប្រសិទ្ធិភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរសំរេច
និងចុំហត្ថលេខាយ៉ាងឆាប់រហ័សពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀត
ណាម-ឡាវនាចុងឆ្នាំ២០១៥ជាដើម។
ភាគីទាំងពីរឯកភាពអំពីការរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍
អាកាសចរណ៍នៅសមុទ្រខាងកើតលើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ អនុវត្តមឹងម៉ាត់សេចក្តីថ្លែងការណ៍ស្ដីពីការ
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅទទួលបានក្រម
ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ អនុប្រធានរដ្ឋ Nguyen Thi Doan អះអាង
វៀតណាមនឹងគាំទ្រឡាវទទួលប្រកបដោយជោគជ័យតួនាទីប្រធានអាស៊ានឆ្នាំ
២០១៦៕