វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យធនាគារ ហិរញ្ញវត្ថុ និងរវាងតំបន់
|
ជំនួបធ្វើការរវាងគណៈប្រតិភូនៃប្រទេសទាំង២វៀតណាមនិងអ៊ីតាលី (រូបថត៖TTXVN) |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចសិក្សាបទពិសោធន៍ក្នុងការជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មតូចនិងមធ្យមនៅអ៊ីតាលីនាពេលកន្លងទៅ គណៈប្រតិភូ
ធនាគារជាតិនិងក្រសួងហិរញ្ញវត្ថុវៀតណាម ដឹកនាំដោយទេសាភិបាលរងលោក
Dao Minh Tu និងអនុរដ្ឋមន្រ្តីលោក Tran Xuan Ha បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ធនាគារមជ្ឈឹមនិងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី។ភាគីទាំង២បានផ្លាស់ប្ដូរមតិ
អំពីបទពិសោធន៍របស់អ៊ីតាលីក្នុងការផ្គត់ផ្គង់ឥណទានសំរាប់អង្គភាពអាជីវកម្ម
មានទ្រង់ទ្រាយតូចនិងមធ្យម ផ្ដល់អាទិភាពសំរាប់ស្ថិរភាពហិរញ្ញវត្ថុ និងរៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ភាគីទាំង២ក៏បាន ក៏បានផ្លាស់ប្ដូរមតិអំពីការកំណត់
និងគោលនយោបាយឃ្លាំមើលធនាគារ យន្តការសហការ សម្របសម្រួលក្នុង
ប្រព័ន្ធធនាគារ ព្រមទាំងពិភាគ្សាអំពីវិធានការជំរុញកិច្ចសហប្រតិបតិ្តការជាក់
ស្ដែងរវាងប្រទេសទាំង២លើវិស័យធនាគារនិងហិរញ្ញវត្ថុទៀតផង។
|
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Le Thanh Liem ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta |
ជាមួយគ្នានោះ នាថ្ងៃទី១២ មករា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញលោក Le Thanh Liem បានទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋ
មន្រ្តីអ៊ីតាលីលោក Enrico Letta ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារ
នៅទីក្រុងនេះ។លោក Le Thanh Liem មានគោលបំណងថា អ៊ីតាលីនឹងបន្ត
ជំរុញកិច្ចសហប្រតិបតិ្តការ ជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងបណ្ដាវិស័យឧស្សា
ហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងអប់រំបណ្ដុះបណ្ដាល។ទីក្រុងហូជីមិញ នឹង
បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអ៊ីតាលីមកស្វែងរកកិច្ចសហ
ប្រតិបតិ្តការនិងវិនិយោគនៅទីនេះ។
|
ភ្ញៀវមកទស្សនារូបថតនៅការតាំងពិព័ណ៍រូបថតអំពីវប្បធម៌វៀតណាម (រូបថត៖TTXVN) |
ក៏ក្នុងថ្ងៃដដែល នៅសារមន្ទីជាតិ Il Vittoriano នៅរដ្ឋធានី Rome បានប្រព្រឹត្តទៅ
ប្រារព្វសប្ដាហ៍វប្បធម៌វៀតណាមនៅអ៊ីតាលី។លោក Nguyen Trung Khanh
ប្រធាននាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៍វៀតណាម បានឲ្យដឹងថា ព្រឹត្តិការណ៍នេះស្ថិតក្នុងខ្សែសង្វាក់
ព្រឹត្តិការណ៍សំដៅផ្សព្វផ្សាយទឹកដីនិងមនុស្សវៀតណាម ឆ្ពោះទៅការតាំង
ពិព័ណ៍ពិភពលោក EXPO ឆ្នាំ២០១៥នៅទីក្រុង Milan របស់អ៊ីតាលីនាខែឧសភា
ខាងមុខនេះ៕