វៀតណាមនិងអ៊ីតាលីបង្កើនសហការអភិវឌ្ឍន៍រូបសណ្ឋានសហករ

វៀតណាមនិងអ៊ីតាលីបង្កើនសហការអភិវឌ្ឍន៍រូបសណ្ឋានសហករ - ảnh 1
វៀតណាមនិងអ៊ីតាលីបង្កើនសហការអភិវឌ្ឍន៍រូបសណ្ឋានសហករ (VNP)


        Vovworld-នាថ្ងៃទី២កក្កដាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីតាលី
ប្រធាន​គណៈ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien
Nhan បាន​ចូលរួម​សិក្ខាសាលាបទពិសោធន៍អភិវឌ្ឍន៍សហករដំបន់ Emilia Romagna។
ថ្លែងមតិ​នៅ​សិក្ខាសាលានេះ លោកស្រី Palma Costi ប្រធានសម្ព័ន្ធ​ភាព​សភា
ពាណិជ្ជកម្ម​ដំបន់​បាន​ឲ្យដឹងថា Emilia Romagna ជាដំបន់ធូធានិង​សកម្ម​បំផុតនៅ
អ៊ីតាលីកំពុងជំរុញកិច្ច​សហប្រតិបត្តិការជាមួយវៀតណាមពិសេស​គឺខេត្ត Binh
Duong។ ចូលរួមសិក្ខាសាលា​នេះ​បណ្ដាសហករល្បីឈ្មោះនៃដំបន់ Emilia Romagna
បានផ្លាស់ប្តូរជាមួយគណៈ​ប្រតិភូ​វៀតណាមរាល់បទពិសោធន៍​ក្នុងសកម្មភាពគ្រប់
គ្រងអភិវឌ្ឍន៍ទន្ទឹមនឹងនោះ​សុទ្ធតែ​សម្ដែងបំណងបង្កើនកិច្ចសហប្រតិបត្តិការ
អាជីវកម្មជាមួយវៀតណាម។

        ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា លោក Nguyen Thien Nhan បានធ្វើ​ក្សិណសាក្សី​
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការត្រីភាគីរវាងសម្ព័ន្ធភាពសហករវៀតណាមជាមួយសម្ព័ន្ធភាពសហករនិងសម្ព័ន្ធ​សភាពាណិជ្ជកម្មដំបន់
Emilia Romagna ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ