វៀតណាមនិងអាល្លឺម៉ង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ
|
វៀតណាមនិងអាល្លឺម៉ង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ |
(VOV)_នារសៀលថ្ងៃទី៨មិនា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ
មន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់
ខ្ពស់ក្រសួងការពារជាតិអាល្លឺម៉ង់ ដឹកនាំដោយបណ្ឌិត Ralf Brauksiepe រដ្ឋលេខាធិ
ការក្រសួងការពារជាតិអាល្លឺម៉ង់ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត
ណាម។ នាយឧត្តមសេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សន
កិច្ចលើកនេះមានអត្ថន័យជាក់ស្ដែង រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក
កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងសង្ឃឹមថា៖ ក្រសួងការពារជាតិនៃប្រទេស
ទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត អោយសមស្របជាមួយទំនាក់ទំនង
សហប្រិតបត្តិការនិងសក្ដានុភាពរវាងភាគីទាំងពីរ។
រីឯ បណ្ឌិត Ralf Brauksiepe បានសង្កត់ធ្ងន់ថា៖ ដោយផ្អែកទៅលើគ្រឹះដ្ឋានទំ
នាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ កិច្ចសហប្រតិបត្តិការ
ការពារជាតិត្រូវជំរុញខ្លាំងក្លាថែមទៀតអោយសមស្របជាមួយទំនាក់ទំនងខាង
នយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ក្នុងបញ្ហាសមុទ្រខាងកើត អាល្លឺម៉ង់
គាំទ្រទស្សនះរបស់វៀតណាមទាំងស្រុងដោះស្រាយជំលោះនៅសមុទ្រខាងកើត
ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕