វៀតណាមនិងឥណ្ឌាជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung និងលោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេសឥណ្ឌា(http://nguyentandung.org) |
(VOV)_នាព្រឹកថ្ងៃទី២៥ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិាល វៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោកស្រី
Sushma Swaraj រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលកំពុងមានដំណើរទស្សនកិច្ចនៅ
វៀតណាម។វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបសន្ទនារវាងរដ្ឋមន្រ្តីការបរ
ទេសនៃប្រទេស ទាំងពីរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដ៏សែនសំខាន់ ក្នុងការជំរុញ ទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌា។ លោក
Nguyen Tan Dung ក៏បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជាក្រោយរបស់ វៀតណាម គឺធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយឥណ្ឌា ជំរុញទំនាក់ទំនង
មិត្តភាពប្រពៃណីដ៏ល្អប្រសើ យូរអង្វែង ដោយផ្អែកទៅលើស្មារតីដៃគូយុទ្ធសាស្ត្រ អភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រ
ទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិ
វឌ្ឍន៍ក្នុងតំបន់ និងលើទូទាំងពិភពលោក។ លោកស្រី Sushma Swaraj បានជូនសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អញ្ជើញលោកនាយក
រដ្ឋមន្ត្រី Nguyen Tan Dung ទៅបំពេញទស្សនកិច្ចនៅឥណ្ឌានាខែតុលាខាងមុខនេះ ដើម្បីពិភាក្សាអំពីបណ្ដាទិសដៅធំៗក្នុងទំនាក់ទំនងទ្វេរភាគី។ ទន្ទឹមនឹងនោះ លោក
ស្រី Sushma Swaraj ក៏មានគោលបំណងថា៖ ភាគីទាំងពិរត្រូវខំប្រឹងប្រែងយ៉ាងច្រើន
ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕