វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ - ảnh 1
វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ (Image: vcci.vn)


(VOVworld) – នារសៀលថ្ងៃទី ២ កញ្ញា វេទិការសហប្រតិបត្តិការទេសចរណ៍រវាង វៀតណាមនិងឥណ្ឌូនេស៊ីត្រូវបានរៀបចំឡើងនៅឥណ្ឌូណេស៊ី។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី លោក  Nguyen Xuan Thuy បាន ឧទ្ទេសនាមអំពីសក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំង ២ ជាពិសេសគឺ
វិស័យ ទេសចរណ៍ និងគោលនយោបាយរបស់ឥណ្ឌូណេស៊ីចំពោះអង្គភាព
អាជីវកម្មមធ្យមនិង តូច (SME) ក្នុងនោះ មានអង្គភាពអាជីវកម្មទេសចរណ៍។ វេទិការនេះគឺជាសកម្មភាពអំពីការពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យ
ទេសចរណ៍ដែលត្រូវបានរៀបចំឡើងដំបូងនៅរដ្ឋធានី Jakarta និងជាឱកាស
ល្អដើម្បីអង្គភាពអាជីវកម្មឥណ្ឌូណេស៊ីស្វែងរកដៃគូបើកទូលាយទីផ្សារទេសចរណ៍
នៅវៀតណាម។ ក្នុងក្របខ័ណ្ឌវេទិការអង្គភាពអាជីវកម្មទេសចរណ៍បានចុះហត្ថលេខា
កលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ