វៀតណាមបង្កើតទំនាក់ទំនងភាពជាដៃគូថ្មី ដើម្បីបង្កើនកិច្ចការចុះឈ្មោះនិងស្ថិតិអត្រានុកូលដ្ឋាន
(VOVWORLD) - នាថ្ងៃទី ១៧ ខែកក្កដា មូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាម និងអង្គការសុខភាព សកលលោក Vital Strategies ដែលជាដៃគូក្នុងគំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាពរបស់មូលនិធិ Bloomberg Philanthropries បានចុះហត្ថលេខាជាផ្លូវស្តីពីទំនាក់ទំនងភាពជាដៃគូសំដៅបង្កើនកិច្ចការចុះឈ្មោះនិងស្ថិតិអត្រានុកូលដ្ឋាននៅវៀតណាម។
កម្មវិធីនេះត្រូវបានអនុវត្តដោយក្រសួងយុត្តិធម៌វៀតណាម សហការជាមួយ ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាក្នុងរយៈពេលចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ខែ មីនាឆ្នាំ ២០២១។
គួរបញ្ជាក់ថាកម្មវិធីនេះមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលម្អនូវគុណភាពនៃការចុះឈ្មោះក្នុងបញ្ជីកំណើតនិងមរណភាព រួមមានការរាយការណ៍អំពីមូលហេតុនៃការទទួលមរណភាពនៅវៀត ណាមតាមរយៈការបង្កើនអភិបាលកិច្ចសម្រាប់ការចុះឈ្មោះនិងស្ថិតិអត្រានុ កូលដ្ឋាន ព្រមទាំងវាយតម្លចំពោះ ប្រតិបត្តិការនៃប្រព័ន្ធចុះឈ្មោះនិងស្ថិតិអត្រានុកូលដ្ឋាន ក៏ដូចជាធ្វើការពិនិត្យឡើងវិញនូវឯកសារនិងបទប្បញ្ញត្តិច្បាប់ទាក់ទងនឹងការចុះឈ្មោះនិងស្ថិតិអត្រានុកូលដ្ឋានជាដើមផងដែរ៕