វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបឆ្ពោះទៅសេដ្ឋកិច្ចបៃតង

(VOVWORLD) - លោករដ្ឋមន្ត្រី Tran Hong Ha បានថ្លែងអំណរគុណចំពោះការជួយ ឧបត្ថម្ភរបស់ EuroCham និងសហគ្រាសសមាជិក សម្រាប់ក្រសួងធនធាននិងបរិស្ថាន ក្នុងដំណើរការកសាង សុក្រិតយន្តការ គោលនយោបាយ ជាពិសេសក្នុងការតាក់តែង ច្បាប់ការពារបរិស្ថានឆ្នាំ ២០២០ និងឯកសារណែនាំនានា។ 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបឆ្ពោះទៅសេដ្ឋកិច្ចបៃតង - ảnh 1រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha ជួបធ្វើការជាមួយលោក Alain Cany ប្រធានសមាគមន៍ធុរកិច្ចអឺរ៉ុប (EuroCham)។ រូបថត៖ baotainguyenmoitruong.vn
នាថ្ងៃទី ១១ តុលា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន វៀតណាម លោក Tran Hong Ha បានជួបធ្វើការជាមួយលោក Alain Cany ប្រធាន សមាគមធុរកិច្ចអឺរ៉ុប (EuroCham); លោក Thomas Wiersing លេខាទី១ តំណាង ជាបណ្ដោះអាសន្ននៃស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំវៀតណាម។
នៅទីនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានថ្លែងអំណរគុណចំពោះការជួយ ឧបត្ថម្ភរបស់ EuroCham និងសហគ្រាសសមាជិក សម្រាប់ក្រសួងធនធាននិងបរិស្ថាន ក្នុងដំណើរការកសាង សុក្រិតយន្តការ គោលនយោបាយ ជាពិសេសក្នុងការតាក់តែង ច្បាប់ការពារបរិស្ថានឆ្នាំ ២០២០ និងឯកសារណែនាំនានា។ លោករដ្ឋមន្ត្រីមានគោល បំណងថា លោក Alain Cany និងសមាជិកនៃ EuroCham នឹងបន្តផ្ដល់មតិយោបល់ ប្រតិកម្ម ដល់ដំណើរការសុក្រិតរបៀបរបប គោលនយោបាយស្តីពីធនធាននិងបរិស្ថាន ដោយឆ្លុះបញ្ចាំងទាន់ពេលវេលានូវការលំបាក និងឧបសគ្គក្នុងដំណើរការអនុវត្តន៍ គម្រោងនានាដែលពាក់ព័ន្ធដល់ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងការ បំប្លែងថាមពលនៅវៀតណាម។
រីឯខ្លួនវិញ ប្រធានសមាគមធុរកិច្ចអ៊ឺរ៉ុប លោក Alain Cany បានឲ្យដឹងថា បន្ទាប់ ពីកិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បានបញ្ចប់ EuroCham បានកសាងកម្មវិធីគោលដៅ អភិវឌ្ឍន៍ ហើយបង្ហាញការសន្យាដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងការរួមដំណើរជាមួយកិច្ចខិតខំ ប្រឹងប្រែងរបស់ រដ្ឋាភិបាលវៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ តាមទិសដៅបៃតង ការបំភាយឧស្ម័នកាបូនទាប ឆ្ពោះទៅរកគោលដៅ “សូន្យសុទ្ធ” ត្រឹមឆ្នាំ ២០៥០។ EuroCham និងសហគ្រាសសមាជិក ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ហើយ រួមចំណែកជាមួយក្រសួងធនធាននិងបរិស្ថានក្នុងដំណើរការកសាង សុក្រិតយន្តការគោលនយោបាយ អនុវត្តន៍ការណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីស្តីពីខ្លឹមសារទាក់ទងនឹងការសន្យារបស់វៀតណាមស្តីពីការប្រែប្រួលអាកាសធាតុនិងការការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ