វៀតណាមបង្កើនឥទ្ធិពលក្នុងតំបន់អាស៊ី

(VOVWORLD) - នាថ្ងៃទី ២៣ ខែកញ្ញានេះ វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានប្រកាសសន្ទស្សន៍ថាមពលអាស៊ី។ 

ក្នុងចំណោមប្រទេសទាំងនោះ អាមេរិកនៅតែជាប្រទេសដែលមានឥទ្ធិពលបំផុតបន្ទាប់មកគឺប្រទេសចិន។ គួរកត់សម្គាល់ថា ការសិក្សានេះបង្ហាញថា ឥទ្ធិពលរបស់វៀតណាមនៅក្នុងតំបន់បានកើនឡើង។ ជាពិសេស ឥទ្ធិពលរបស់វៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈវិស័យការទូត ធនធាននាពេលអនាគត និងទំនាក់ទំនងសេដ្ឋកិច្ច។ ក្នុងនោះ ឥទ្ធិពលលើផ្នែកការទូត វប្បធម៌ និងធនធាននាពេលអនាគតមានភាពប្រសើរឡើង និងត្រូវបានលើកកម្ពស់ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់គឺ៣,៣ ពិន្ទុ ១,៩ ពិន្ទុ និង ១,៨ ពិន្ទុរៀងគ្នា។

កម្រិតនៃឥទ្ធិពលរបស់បណ្តាប្រទេសត្រូវបានវាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៨ រួមមានៈ ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារជាតិ ការទូត វប្បធម៌ សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ និងធនធាននាពេលអនាគត។ ជាពិសេស កម្រិតនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅអាស៊ីត្រូវបានបង្ហាញយ៉ាងខ្លាំងបំផុតនៅក្នុងបណ្តាញការពារ វប្បធម៌ សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ និងធនធាននាពេលអនាគត។ ឥទ្ធិពលរបស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងបំផុតនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការទូត។ ឥទ្ធិពលរបស់អូស្ត្រាលីគឺជាក់ស្តែងបំផុតនៅក្នុងបណ្តាញការពារ ភាពធន់ និងឥទ្ធិពលវប្បធម៌របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ