វៀតណាមបង្កលក្ខណៈអំណោយផលសម្រាប់សហគ្រាសឯកជន ដើម្បីវិនិយោគក្នុងការអភិវឌ្ឍថាមពល

(VOVWORLD) - នា ថ្ងៃទី ២២ ខែកក្កដា គណៈម្មាធិការសេដ្ឋកិច្ចមជ្ឈិមនិងរដ្ឋាភិបាលបានសហការគ្នាដើម្បីរៀបចំឡើងវេទិកាជាន់ខ្ពស់វៀតណាមស្តីពីថាមពលឆ្នាំ ២០២០ ។ 
វៀតណាមបង្កលក្ខណៈអំណោយផលសម្រាប់សហគ្រាសឯកជន ដើម្បីវិនិយោគក្នុងការអភិវឌ្ឍថាមពល - ảnh 1 អង្គប្រជុំចូលរួមកិច្ចប្រជុំកំពូលថាមពលវៀតណាមឆ្នាំ ២០២០ (រូបថត៖ nhandan.com.vn)

សម័យប្រជុំពេញអង្គនៃវេទិកានេះត្រូវបានរៀបចំឡើងក្រោមទម្រង់ប្រព័ន្ធវីដេអូភ្ជាប់បណ្តាញនៅទីតាំងចំនួន៦៣កន្លែងជាគណៈកម្មាធិការបក្សខេត្ត/ក្រុង និងទីតាំងអន្តរជាតិចំនួន ៣០ កន្លែងទៀតនៅប្រទេសចំនួន ១៥ ផងដែរ។ នៅក្នុងសម័យប្រជុំពេញអង្គនេះ តំណាងទាំងឡាយបានលើកឡើងសំណូមពរស្តីពីការសុក្រឹត្យនិយ័តកម្មសម្រាប់ការអភិវឌ្ឍវិស័យថាមពលឲ្យបានឆាប់ ជាពិសេសក្នុងការកសាងទីផ្សារថាមពលដែលមានការប្រកួតប្រជែង រួមទាំងមានតម្លាភាពនិងប្រសិទ្ធភាពផងដែរ។ទន្ទឹមនឹងនេះតំណាងទាំងឡាយក៏បានផ្តល់អនុសាសន៍ស្តីពីការដោះស្រាយការលំបាកនិងឧបសគ្គនានា ដើម្បីបង្កលក្ខណៈអំណោយផលសម្រាប់សហគ្រាសឯកជន ក្នុងការចូលរួមវិនិយោគអភិវឌ្ឍថាម  ពល ក៏ដូចជាអភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពលស្អាតនិងកកើតឡើងវិញមួយចំនួននៅតាមតំបន់មូលដ្ឋាននានាដែលមានប្រៀបខ្លាំងក្នុងអភិវឌ្ឍន៍ជាដើមផងដែរ។អញ្ជើញថ្លែងមតិក្នុងវេទិកានោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានលើកច្បាស់ថា ៖

« លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបញ្ជាដឹកនាំឲ្យកសាងនិងសុក្រិត្យ គម្រោងការណ៍អភិវឌ្ឍទីផ្សារថាមពលប្រកួតប្រជែងឲ្យបានឆាប់ៗ ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ធានាប្រកាន់ខ្ជាប់នូវគោលការណ៍និងទិសដៅ ដែលក្នុងនោះមានការនាំទីផ្សារលក់រាយអគ្គិសនីដែលមានការប្រកួតប្រជែងចូលទៅក្នុងការធ្វើពិសោធន៍នៅឆ្នាំ ២០២២ និងខិតខំប្រឹងប្រែងត្រូវធ្វើឱ្យមានទីផ្សារយ៉ាងពេញលេញចាប់ពីឆ្នាំ ២០២៣ ក៏ដូចជាពន្លឿនការស្រាវជ្រាវ និងធ្វើសាកពិសោធន៍គំរូទីផ្សារប្រកួតប្រជែងនៃការចែកចាយប្រព័ន្ធបំពង់បង្ហូរឧស្ម័នខាងក្រោម ព្រមទាំងអនុវត្តយ៉ាងព្រមៗគ្នានូវទីផ្សារឧស្ម័ននិងទីផ្សារអគ្គិសនីនៅប្រទេសវៀតណាមផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ