វៀតណាមបញ្ជាក់នូវជំហរដ៏ឥតងាករេចំពោះរបៀបរបបតំបន់ខ្ពង់រាបហ្គោឡាន

(VOVWORLD) - តំណាងវៀតណាមបានចែករំលែកការ ព្រួយបារម្ភពីស្ថានការណ៍សន្តិសុខនៅតែផុយស្រួយ ហើយភាពចលាចលអាចកើន ឡើងក្នុងបរិបទដែលការរំលោភបំពានលើកិច្ចព្រមព្រៀងដកកងទ័ពនៅតែកើតមានជាបន្ត បន្ទាប់នៅខ្ពង់រាបនេះ។ 

វៀតណាមបញ្ជាក់នូវជំហរដ៏ឥតងាករេចំពោះរបៀបរបបតំបន់ខ្ពង់រាបហ្គោឡាន - ảnh 1កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីស្ថានភាពតំបន់ខ្ពង់រាបហ្គោឡាន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៨ ខែធ្នូ បាន បើកកិច្ចប្រជុំពិគ្រោះយោបល់អំពីស្ថានភាពនៅតំបន់ខ្ពង់រាបហ្គោឡាន។
ថ្លែងនៅកិច្ចប្រជុំ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថាន បេសកកម្មវៀតណាមប្រចាំអ.ស.បបានបញ្ជាក់នូវជំហរដ៏ឥតងាករេរបស់វៀតណាម ចំពោះរបៀបរបបនៅតំបន់ខ្ពង់រាប ហ្គោឡាន។ តំណាងវៀតណាមបានចែករំលែកការ ព្រួយបារម្ភពីស្ថានការណ៍សន្តិសុខនៅតែផុយស្រួយ ហើយភាពចលាចលអាចកើន ឡើងក្នុងបរិបទដែលការរំលោភបំពានលើកិច្ចព្រមព្រៀងដកកងទ័ពនៅតែកើតមានជាបន្ត បន្ទាប់នៅខ្ពង់រាបនេះ។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធអត់ធ្មត់ គោរពធម្មនុញ្ញ អ.ស.ប សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ រួមជាមួយកិច្ចព្រមព្រៀងពាក់ព័ន្ធ ផ្សេងទៀត សំដៅធានាសន្តិភាព ស្ថិរភាពនៅខ្ពង់រាបហ្គោឡាននិយាយដោយឡែកនិង ក្នុងតំបន់និយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ