វៀតណាមបានចូលរួមផ្សារណាត់អង្គទូតនៅវេណេហ៊្សូអេឡា។
VOV-ជាលើកដំបូងដែលស្ថានទូតវៀតណាមប្រចាំនៅវេណេហ៊្សូអេឡាបាន
ចូលរួមផ្សារណាត់អង្គទូតដែលទើបនឹងបានប្រព្រឹត្តទៅនៅវេណេហ៊្សូអេឡាដោយ
មានការចូលរួមរបស់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង៥០។ នេះជាផ្សារណាត់
ត្រូវបានរៀបចំប្រចាំឆ្នាំជាមួយគោលដៅជួយបណ្ដាប្រទេសចូលរួមផ្សព្វផ្សាយ
រូបភាពនិងផលិតផលដ៏វិសេសវិសាលរបស់ប្រទេសខ្លួនចំពោះមហាជន
វេណេហ៊្សូអេឡានិងមិត្តភ័ក្តអន្តរជាតិក៏ដូចជាជួយឧបត្ថម្ភសម្បុរសធម៍សំរាប់អង្គការ
សង្គមនៅប្រទេសម្ចាស់ផ្ទះ។ នៅផ្សារណាត់នេះ ស្តង់ទំនិញរបស់ស្ថានទូតវៀតណាម
ត្រូវបានតុបតែងដ៏ស្អាតទាក់ទាញបានការយកចិត្តទុកដាក់របស់ទស្សនិកជននិង
ប្រជាជន។បណ្ដាផលិតផលសិប្បកម្មវិចិត្រសិល្បៈប្រពៃណិត្រូវបានជ្រើសរើសយ៉ាង
ម៉ត់ចត់ពីក្នុងប្រទេសដោយមន្ត្រីស្ថានទូតសំដៅឧទ្ទេសនាមចំពោះអតិថិជនរួម
ចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិមនុស្សនិងប្រពៃណីវប្បធម៍វៀតណាម៕