វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន
|
វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី១១ មិនា យន្តហោះឧត្ថម្ភាគចក្រ Mi 171 ចំនួន២គ្រឿង
របស់វៀតណាម បានចាកចេញពីព្រលានយន្តហោះ Ca Mau ទៅកាន់ទីកន្លែង
ដែលបានសង្ស័យថាមានវត្ថុចំឡែកមួយចំនួនលើសមុទ្រ ដើម្បីស្វែងរកស្លាកស្នាមនៃយន្តហោះម៉ាឡេស៊ីដែលផ្ដាច់ទាក់ទងត្រូវបាត់ខ្លួន។ តាមរបាយការណ៍
ថ្មីៗរបស់ការិយាល័យស្វែងរក ជួយសង្គ្រោះជាតិថា៖ នាបច្ចុបប្បន្ន វៀតណាមបានប្រើប្រាស់យន្តហោះចំនួន៦គ្រឿង នាវាគ្រប់ប្រភេទ៧គ្រឿង ដើម្បីបំរើការងារ
ស្វែងរក ជួយសង្គ្រោះនេះ។
កម្លាំងបរទេសចូលរួមការស្វែងរក ជួយសង្គ្រោះនេះមានយន្តហោះចំនួន៤
គ្រឿង នាវាចំនួន១១គ្រឿង របស់ម៉ាឡេស៊ី សិង្ហបុរី ចិន។
ក្នុងពេលជាមួយគ្នានោះ ដំណាងក្រុមហ៊ុនធានារ៉ាប់រងចិនបានអោយដឹងថា៖បានត្រៀមខ្លួនជាស្រេចសំណងការខូចខាតជូនគ្រួសារអ្នកធ្វើដំណើរលើយន្តហោះរបស់ម៉ាឡេស៊ី ដែលត្រូវផ្ដាច់ទំនាក់ទំនងនាថ្ងៃទី៨ មិនា។
នាព្រឹកថ្ងៃទី ១១ មិនា នៅទីបញ្ជាការស្វែងរក ជួយសង្គ្រោះជួរមុខប្រចាំនៅ
Phu Quoc អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនវៀតណាម លោក Pham
Quy Tieu បានធ្វើអធិបតីសន្និសីទកាសែតស្ដីពីការលាតត្រដាងអនុវត្តការងារ
ស្វែងរក ជួយសង្គ្រោះ ក្នុងថ្ងៃទី១១ មិនា។
តាមនោះ បណ្ដាបណ្ដាកម្លាំងបន្តបើកទូលាយក្របខ័ណ្ឌស្វែងរក ជួយ
សង្គ្រោះ។ លោក Pham Quy Tieu ក៏បានអោយដឹងដែរថា៖បានបង្កើតខ្សែរទូរស័ព្ទ
Hotline ចំនួន២ ដើម្បីផ្តល់ព័ត៍មានស្ដីពីការងារស្វែងរក ជួយសង្គ្រោះនេះផងដែរ៕