វៀតណាមបន្តជាទីមកដល់ទាក់ទាញនៅទ្វីបអាស៊ី
កំរិតកំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំនេះ តាមគំរោងនឹងទទួលបាន ជាង
៥% ក្នុងឆ្នាំ ២០១៤។ អតិផរណាជាមធ្យមក្នុងកំរិត ៧,៥%។ តំលៃប្រាក់ពាណិជ្ជកម្មនាំ
ចេញ តាមការព្យាករណ៍ថា÷ នឹងបន្តកើនឡើងយ៉ាងខ្លាំង។ នេះគឺជាបណ្ដាចំណុចសំ
ខាន់ ក្នុង របាយការណ៍ មានឈ្មោះ សន្ទស្សន៍អភិវឌ្ឍន៍ទ្វីបអាស៊ី ២០១៣ ដោយធនា គារអភិវឌ្ឍន៍ទ្វីបអាស៊ី ( ADB) ប្រកាស់ជាសាធារណះ នារសៀលថ្ងៃទី ៩មេសានៅទី
ក្រុងហាណូយ។ របាយការណ៍នេះក៏បានអោយដឹងថា÷ ខឿនសេដ្ឋកិច្ចវៀតណាមស្ថិរ
ភាពក្នុង ឆ្នាំ ២០១២នោះគឺដោយផ្អែកទៅលើ ការរឹតបន្តឹងគោលនយោបាយ កាត់បន្ថយ អតិផរណា និងកែលំអរបរិយាកាសជញ្ជីញទូទាត់។វៀតណាមនឹងបន្តទទួលបានកំរិត
កំណើនស្ថិរភាព និងនៅជាទីមកដល់ទាក់ទាញចំពោះវិនិយោគិនបរទេស។ នាយក ជាតិ ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី ( ADB) ប្រចាំនៅវៀតណាម លោក Tomoyuki Kimyra បានអោយដឹងថា÷
“ វៀតណាមនៅតែជាទីមកដល់ទាក់ទាញចំពោះវិនិយោគិនបរទេស ដោយចំ
នួន ប្រជាជនក្នុងអាយុធ្វើពលកម្មដ៏សម្បូរ និងតំលៃពលកម្មទាប។ ប្រការនេះត្រូវបាន បញ្ជាក់ ដោយនិន្នាការកើនឡើង នៃប្រភពពីទុនផង និងបណ្ដាគំរោងការណ៍វិនយោគ
ផ្ទាល់ពីបរទេសទៀតផង ក្នុងរយះពេល ១០ឆ្នាំកន្លងទៅ៕ ”