|
វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា(TTXVN) |
(VOV)_នាថ្ងៃទី ៨ឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោកថោងខុន បាន
អោយដឹងថា៖ក្នុងរយៈពេល៣ខែកន្លងទៅ វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវ ទេសចរណ៍មកដល់កម្ពុជា ដោយមានមនុស្សចំនួន១៩០ពាន់នាក់ កើន៤,២% បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ថ្លែងមតិនៅក្នុងសិក្ខាសាលាពន្លឿន ពាណិជ្ជកម្ម វិនិយោគវៀតណាម-កម្ពុជា ដែលបានរៀបចំឡើងនៅទីក្រុងភ្នំពេញ
(កម្ពុជា) រដ្ឋមន្ត្រីថោងខុន បានអោយដឹងថា៖ ឆ្នាំ២០១៣ វៀតណាមជាប្រទេស ជួរមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា ដោយមានមនុស្សចំនួន ៨៥០
ពាន់នាក់។ ឆ្នាំ២០១៣ ប្រទេសកម្ពុជាបានមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន
៤,២លាននាក់មកទស្សនា នាំមកចំណូល២,៥ពាន់លានដុល្លារអាមេរិក បង្កើត
ការងារផ្ទាល់ចំនួន៤០ម៉ឺន និងការងារប្រយោលរាប់ពាន់ទៀតសំរាប់ពលករកម្ពុជា៕