វៀតណាមបន្តប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយប្រេងដោយខុសច្បាប់នៅសមុទ្រខាងកើត
|
វៀតណាមបន្តប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយប្រេងដោយខុសច្បាប់នៅសមុទ្រខាងកើត(TTXVN) |
(VOV)_សមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម បានចេញសេចក្ដី ប្រ កាសប្រឆាំងជំទាស់ចិន ដែលបានបញ្ជូនស្ថានីយខួងដោយខុសច្បាប់ចូលក្នុងតំ
បន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និងមានសកម្មភាពគំរាមគំហែងកងកម្លាំង ប្រតិបត្តិច្បាប់វៀតណាមនិងបណ្ដានាវាវៀតណាមកំពុងបំពេញបេសកកម្មទៀត
ផង។ សមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម បានចាត់ទុកនេះគឺជាសកម្ម
ភាព រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ វៀតណាម និងរំលោភទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម តាមអនុ
សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)…ជាដើម។ សកម្មភាពនេះរបស់ចិន ក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខ សុវត្ថិ
ភាពនាវាចរណ៍នៅសមុទ្រខាងកើត ទាក់ទិនដល់ផលប្រយោជន៍របស់បណ្ដាប្រទេសអាស៊ាន និងពិភពលោក។ សមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀត
ណាម ស្នើភាគីចិនត្រូវដកភ្លាមស្ថានីយខួងHaiynan Shiyou981 និងបណ្ដានាវា
កាពារផ្សេងៗទៀត ចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម។
នាថ្ងៃទី ១០ ឧសភា សមាគមពុទ្ធសាសនាវៀតណាម ក៏បានស្នើភាគីចិន ត្រូវដកភ្លាមស្ថានីយខួងHaiynan Shiyou981ចេញពីតំបន់ដែនសមុទ្រវៀតណាម។
នាថ្ងៃនេះដែរ ប្រធានសមាគមអ្នកកាសែតវៀតណាម ក៏បានផ្ញើសារលិ
ខិត ចំពោះប្រធានសមាគមអ្នកកាសែតចិន ដោយខ្លឹមសារប្រឆាំងជំទាស់ចិន បានបញ្ជូនស្ថានីយខួង HD ៩៨១ និងនាវាផ្សេងៗទៀត ចូលក្នុងតំបន់ដែន
សមុទ្រវៀតណាម។
នាថ្ងៃទី ១០ ឧសភា សមាគមអ្នកច្បាប់ទីក្រុងហូជីមិញ ក៏បានរៀបចំពិធី មិទ្ទិញ ប្រឆាំងជំទាស់ការដែលចិនបានបញ្ជូនស្ថានីយខួបប្រេងចូលក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ ចូលរួមពិធីនេះ មានមនុស្សចំនួនមួយពាន់នាក់ ជាបណ្ដាអ្នកប្រាជ្ញ អ្នកកាន់សាសនា សិល្បករ សិល្បការនី និស្សិត យុវជន…។ល។ បង Pham Duc Loc ជនមួយនាក់នៅខ័ណ្ឌ
Go Vap ទីក្រុងហូជីមិញ បានអោយដឹងថា៖
“ ខ្ញុំឃើញព័ត៍មានថា៖ ចិនបានបញ្ជូនស្ថានីយខួងចូលក្នុងតំបន់ដែន
សមុទ្រវៀតណាម។ យើងខ្ញុំអរិចិត្តយ៉ាងខ្លាំងណាស់។ យើងខ្ញុំស្រឡាញ់
ប្រទេសជាតិ និងប្តេជ្ញរួមកម្លាំងកាយចិត្តរបស់ខ្លយន ដើម្បីការពារប្រទេស
ជាតិ៕”