|
វៀតណាមបាននាំចេញអង្ករជាង៧លានតោន។ |
VOV-ព័ត៌មានពីសមាគមស្បៀងអាហារវៀតណាមឲ្យដឹងថាគិតមកដល់
ចុងខែវិច្ឆិកាឆ្នាំ២០១២វៀតណាមបាននាំចេញអង្ករគ្រប់ប្រភេទជាង៧,១លាន
តោនជាមួយតំលៃប្រាក់ពាណិជ្ជកម្មជិត៣ពាន់២រយលានដុល្លារអាមេរិក។
ដូច្នេះក្នុងរយៈពេល១១ខែ បរិមាណអង្ករនាំចេញរបស់វៀតណាមស្មើរនឹងកំរិត
របស់ឆ្នាំ២០១១។ ប្រសិនបើល្បឿនប្រគល់ទំនិញបន្តបានរក្សានោះ គោលដៅ
នាំចេញអង្ករប្រមាណ៧,៥លានដល់៧,៧លានតោនក្នុងឆ្នាំ២០១២ គឺមាន
លទ្ធភាពអនុវត្តបាន៕