វៀតណាមប្រគល់គ្រឿងឥស្សារិយយសមេដាយសំរាប់ថ្នាក់ដឹកនាំក្រសួងផ្នែកមួយចំនួនរបស់ឡាវ


វៀតណាមប្រគល់គ្រឿងឥស្សារិយយសមេដាយសំរាប់ថ្នាក់ដឹកនាំក្រសួងផ្នែកមួយចំនួនរបស់ឡាវ - ảnh 1
វៀតណាមប្រគល់គ្រឿងឥស្សារិយយសមេដាយសំរាប់ថ្នាក់ដឹកនាំក្រសួងផ្នែកមួយចំនួនរបស់ឡាវ (nhandan.com.vn)


        Vovworld-នាថ្ងៃទី១០កញ្ញានៅទីស្ដីការស្ថានទូតវៀតណាមនៅរដ្ឋធានី​វៀងច័ន្ទ
តាមការផ្ទេរសិទ្ធិរបស់ប្រធានរដ្ឋវៀតណាម ស្ថានទូតវៀតណាមប្រចាំ​នៅឡាវបាន
​ប្រគល់​គ្រឿងឥស្សារិយយសមេដាយរបស់រដ្ឋវៀតណាមជូនថ្នាក់ដឹកនាំ អតីតថ្នាក់​
ដឹកនាំ​ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងថាមពល-រ៉ែនៃប្រទេស​ឡាវដោយមាន​
ស្នាដៃ​ឆ្នើមពិសេសក្នុងការពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីចំណង
​សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។ ឯកអគ្គរដ្ឋទូត​វៀតណាមលោក
Nguyen Manh Hung បានប្រគល់គ្រឿងឥស្សារិយយស​ឯករាជ្យ​ថ្នាក់ទី២ជូនលោក Nam
Viyaketh គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់​ទី​៣ជូនលោក Somboun Rasasombath រួម
ជាមួយគ្រឿងឥស្សារិយយសមេដាយ​ចំនួន១០គ្រឿងទៀត។

        ថ្លែងមតិនៅពិធីនេះ លោក Nam Viyaketh បានសន្យានឹងបន្តខំប្រឹងប្រែង​ថែម​
ទៀតដើម្បីរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរឹតបន្តឹងចំណងមិត្តភាព​សាមគ្គីភាព​
ពិសេសនិងសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាម វៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ