វៀតណាមប្រគល់មេដាយអនុស្សាវរីយ៍ជូនសាស្រ្តចារ្យវេជ្ជបណ្ឌិតជាជនជាតិបារាំង
|
វៀតណាមប្រកល់មេដាយអនុស្សាវរីយ៍ជូនសាស្រ្តចារ្យ វេជ្ជបណ្ឌិតជាជនជាតិបារាំង
(រូបថតៈ vov.vn) |
(VOVworld)-មេដាយអនុស្សាវរីយ៍ “ដើម្បីសុខភាពប្រជាជន” ត្រូវបានឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅបារាំងលោក Duong Chi Dung ប្រកល់ជូនបុគ្គលនិង តំណាងគ្រួសារ វេជ្ជបណ្ឌិតជនជាតិបារាំងចំនួន៣រូប ដែលមានការរួមចំណែក សម្រាប់បុព្វហេតុ
អភិវឌ្ឍន៍ផ្នែកសុខាភិបាលវៀតណាម។
សាស្រ្តចារ្យ បណ្ឌិតចំនួន៣រូបដែលទទួលមដាយអនុស្សាវរីយ៍លើកនេះ គឺ សាស្រ្ត
ចារ្យ Jacques Lansac ជាអតីតប្រធានសមាគមស្តី្រនិងសម្ភជ បណ្ឌិត Jean- Michel Krivine និងសាស្រ្តចារ្យ Alain Desaulty ជាអតីតអ្នកសម្របសម្រួលកម្មវិធីបណ្តុះ បណ្តាល
វេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុក និងបំពង់កររបស់បារាំង។
ថ្លែងមតិក្នុងពិធី លោក Duong Chi Dung បានគត់សម្គាល់កិច្ចសហប្រតិបត្តិការ
និងជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់សាស្រ្តចារ្យ បណ្ឌិតនិងអ្នក ជំនាញ
ការបារាំង ដែលមានរួមវិភាគទានសម្រាប់កិច្ចការបណ្តុះបណ្តាលប្រភពធនធាន
មនុស្សក្នុងវិស័យសុខាភិបាល ព្រមទាំងលៃទុកមនោសញ្ចេតនាស្រឡញ់រាប់អាន
ចំពោះ ប្រជាជនវៀតណាមផងដែរ៕