វៀតណាម-ប៉ូឡូញចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធា នាធិបតីប៉ូឡូញ លោក Andzej Duda និងលោកជំទាវភរិយាបានអញ្ជើញមក បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០វិច្ឆិកា។ 


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Andzej Duda បានអញ្ជើញជួបចរចាជាមួយ ប្រធានរដ្ឋ លោក Tran Dai Quang ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូល រួមវេទិកាសហគ្រាសវៀត ណាម-ប៉ូឡូញ និងបើកសម្ពោធការិយាល័យតំណាង អគ្គនាយកដ្ឋានវិនិយោគនិងពាណិជ្ជកម្មប៉ូឡូញ ព្រមទាំងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញផងដែរ។

        នៅក្នុងជំនួបចរចាជាមួយប្រធានាធិបតីលោក Andzej Duda ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ ប៉ូឡូញ។

        ភាគីទាំងពីរបានឯកភាពចែករំលែកបទពិសោធន៍និងបង្កើនកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពបង្កើតយន្តការសហការលើ វិស័យសេដ្ឋកិច្ច សំដៅធ្វើអាជីវកម្មនូវសក្កានុភាពរវាងប្រទេសទាំងពីរ។

        ប្រធានាធិបតីប៉ូឡូញលោក Andzej Duda បានអះអាងថា ប៉ូឡូញនឹងគាំទ្រ ការចុះហត្ថលេខាយ៉ាងឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ វៀតណាមនិងប៉ូឡូញឯកភាព បង្កើនកិច្ចសហប្រតិបត្តិការនិងគាំទ្រ គ្នាទៅវិញទៅមកលើបណ្តាវេទិកាអន្តរជាតិនិងតំបន់។ ភាគីទាំងពីរសន្យាជម្រុញ ការគោរពច្បាប់អន្តរជាតិ គាំទ្រការរក្សាសន្តិភាព ស្ថិរភាព និងសង្កត់ធ្ងន់នូវសារៈ សំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ឲ្យសមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕


ប្រតិកម្មទៅវិញ

ផ្សេងៗ