|
ខេត្តក្រុងមានឧត្តម ភាពអំពីសមុទ្រដូចជា Da Nang Quang Ngai Khanh Hoa បានអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លាអំពីឧស្សាហកម្មធនធ្ងន់និងសេវ៉ាកម្មដឹកជញ្ជូនសមុទ្រ |
(VOVworld) - នាថ្ងៃទី១០ មិថុនា សាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញ បាន
សហការជាមួយក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាមរៀបចំសិក្ខាសាលា
វិទ្យាសាស្ត្រក្រោមប្រធានបទ “ផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចទប់ទល់ទៅនឹងបំរ៉ែបំរួល
អាកាសធាតុនៅបណ្ដាខេត្តឆ្នេរសមុទ្រវៀតណាម-ទ្រឹស្ដីនិងស្ថាន ភាពជាក់ស្ដែង”។បណ្ដាតំណាងសុទ្ធតែអះអាងថា ចំពោះតំបន់ឆ្នេរសមុទ្រខាង ត្បូងភាគកណ្ដាល
វៀតណាម ខេត្តក្រុងទាំងអស់នៅក្នុងតំបន់នេះ បានចាប់ផ្ដើម ផ្លាស់ប្ដូររចនាសម្ព័ន្ធ
សេដ្ឋកិច្ច ឆ្ពោះទៅអភិវឌ្ឍន៍ទេសចរណ៍អេកូឡូហ្គី អភិវឌ្ឍន៍កសិកម្មសរីរាង្គនិង
ប្រភពថាមពលកកើតឡើងវិញ។គិតមកដល់ ពេលនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចបាន
មានជំហានផ្ទេរប្ដូរដ៏សមស្រប ឆ្លៀតប្រើ ប្រាស់ឧត្តមភាពធម្មជាតិ សេដ្ឋកិច្ច និង
សង្គមនៅក្នុងតំបន់។ខេត្តក្រុងមានឧត្តម ភាពអំពីសមុទ្រដូចជា Da Nang Quang
Ngai Khanh Hoa បានអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លាអំពីឧស្សាហកម្មធនធ្ងន់និងសេវ៉ាកម្ម
ដឹកជញ្ជូនសមុទ្រ៕