វៀតណាមផ្សព្វផ្សាយចំណីអាហារនិងកសិផលនៅពិព័រណ៌ចំណីអាហារពិភព លោកនៅប្រទេសឥណ្ឌា

(VOVWORLD) - ពិព័រណ៌ចំណីអាហារពិភពលោក Annapoorna លើកទី ១៣ ត្រូវបានរៀបចំ នៅមជ្ឈមណ្ឌលពិព័រណ៌ BomBay ទីក្រុង Mumbai រដ្ឋ Maharashtra នៅប្រទេស ឥណ្ឌាខាងលិច។ នេះគឺជាពិព័រណ៌ធំនិងតាំងបង្ហាញជំនាញចំណីអាហារកែច្នៃ កសិផល ទឹកភេស្ជៈ ផ្លែឈើ ជាដើម។ 
វៀតណាមផ្សព្វផ្សាយចំណីអាហារនិងកសិផលនៅពិព័រណ៌ចំណីអាហារពិភព លោកនៅប្រទេសឥណ្ឌា - ảnh 1 វៀតណាមផ្សព្វផ្សាយចំណីអាហារនិងកសិផលនៅពិព័រណ៌ចំណីអាហារពិភព លោកនៅប្រទេសឥណ្ឌា

ឆ្នាំនេះ ពិព័រណ៌ត្រូវបានរៀបចំនៅលើ ផ្ទៃដៃមានទំហំចំនួន ៣៥.០០០ មែត្រការ៉េ ដោយមានការចូលរួមរបស់ក្រុមហ៊ុន ចំនួន ៥០០ មកពី១៥ប្រទេសនៅលើពិភពលោក ក្នុងនោះមានប្រទេស វៀតណាម ប្រេស៊ីល អូស្ត្រាលី កូរ៉េខាងត្បូង ហូឡង់ ចិន ទួរគី និងអ៊ីតាលី។ ដោយមានការ ជួយឧបត្ថម្ភរបស់នាយកដ្ឋានខាងពាណិជ្ជកម្មនៃស្ថានទូត វៀតណាមប្រចាំនៅ ឥណ្ឌា ក្រុមហ៊ុននានារបស់វៀតណាមបានចូលរួមយ៉ាង សកម្មក្នុងការតាំងបង្ហាញ នូវផលិផលដូចជាស្ករគ្រាប់ ទឹកភេស្ជៈ ទឹកផ្លែឈើជា ដើមក្នុងគោលបំណងចង់ ឲ្យផលិផលវៀតណាមទាំងអស់ខិតជិតដល់ប្រជាជន បន្ថែមទៀត ក៏ដូចជា បណ្តា ក្រុមហ៊ុននាំចូលទំនិញរបស់ឥណ្ឌាផងដែរ៕                                                                                         

ប្រតិកម្មទៅវិញ

ផ្សេងៗ