វៀតណាម-មិកស៊ិកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម

(VOVWORLD) - ថ្លែងមតិក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង២រូបសុទ្ធតែ មានបំណងឲ្យភាគីទាំង២ជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យកសិកម្ម។
វៀតណាម-មិកស៊ិកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបប្រធានព្រឹទ្ធសភា មិកស៊ីកលោក Ernesto Cordeno 

 

នាព្រឹកថ្ងៃទី២០ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបប្រធានព្រឹទ្ធសភា មិកស៊ីកលោក Ernesto Cordeno ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំ APPF ២៦។ ថ្លែងមតិក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង២រូបសុទ្ធតែ មានបំណងឲ្យភាគីទាំង២ជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យកសិកម្ម។ ស្ដីពីកិច្ចសហប្រតិបតិ្តការពហុភាគី ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា ប្រទេសទាំង២ មានកិច្ចសហការដ៏ស្អិតរមួត គាំទ្រគ្នាទៅវិញទៅមកក្នុងអង្គការអន្តរជាតិនិង វេទិកាពហុភាគីនានា។

វៀតណាម-មិកស៊ិកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 2លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបប្រធានសភាជាន់ទាបឈីលីលោក Fidel Espinoza Sandoval 

        នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបប្រធានសភាជាន់ទាបឈីលីលោក Fidel Espinoza Sandoval។ នៅទីនេះ លោកប្រធានរដ្ឋសភាឈីលីបានអបអរសាទរវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំ APPF ២៦ ដោយមានការចូលរួមរបស់គណៈប្រតិភូជាង៣០ ព្រមទាំងសំដែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេល១០ឆ្នាំកន្លងទៅផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ