វៀតណាមម្ចាស់ការក្នុងការបង្ការប្រឆាំងនឹងខ្យល់ព្យុះHagupit
|
វៀតណាមម្ចាស់ការក្នុងការបង្ការប្រឆាំងនឹង
ខ្យល់ព្យុះHagupit |
(VOVworld)-នាថ្ងៃទី៦ធ្នូនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោកឧប
នាយករដ្ឋមន្ត្រី Hoàng Trung Hai គណៈកម្មាធិការបណ្ជាណែនាំបង្ការប្រឆាំងខ្យល់
ព្យុះទឹកជំនន់មជ្ឈឹម បានបើកកិច្ចប្រជុំសំដៅពិភាគ្សអំពីវិធានការទប់ទល់នឹង
ខ្យល់ព្យុះ Hagupit ដែលកំពុងបក់បោកលើសមុទ្រខាងកើត។ តាម ការព្យាករណ៍
របស់មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមមជ្ឈឹមថា ខ្យល់ព្យុះ Hagupit នឹងបក់បោក
នៅសមុទ្រខាងកើតចាប់ពីយប់ថ្ងៃទី៨ដល់ព្រឹកថ្ងៃទី៩ធ្នូ។
ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ លោក Hoang Trung Hai បានសំណូមពរ ក្រសួង
ផ្នែកនានា យកចិត្តទុកដាក់ចំពោះខ្យល់ព្យុះនេះ និងអនុវត្តត្រឹមត្រូវនូវខ្លឹមសារ នៃសាទូរលេខរបស់ការិយាល័យគណៈកម្មាធិការបញ្ជាណែនាំបង្ការប្រឆាំងខ្យល់
ព្យុះទឹកជំនន់មជ្ឈឹម៕