វៀតណាមម្ចាស់ការចូលរួមការកសាងបទបញ្ញាត្តិពាណិជ្ជកម្មថ្មីទូទាំងពិភពលោក


វៀតណាមម្ចាស់ការចូលរួមការកសាងបទបញ្ញាត្តិពាណិជ្ជកម្មថ្មីទូទាំងពិភពលោក - ảnh 1
វៀតណាមម្ចាស់ការចូលរួមការកសាងបទបញ្ញាត្តិពាណិជ្ជកម្មថ្មីទូទាំងពិភពលោក (VNP)


(VOVworld) - ក្នុងសន្និសីទកាសែតមួយនៅក្រសួងការបរទេសជប៉ុននាថ្ងៃទី៣០ វិច្ឆិកា រដ្ឋមន្រ្តីក្រសួងគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រទេសនេះលោក Akira Amari បានឲ្យដឹងថា ដោយមានការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) វៀតណាមបានជ្រើសរើសតួនាទីជាប្រទេស

ចូលរួមកសាងក្រមបទបញ្ញាត្តិពាណិជ្ជកម្មថ្មីសំរាប់ទូទាំងពិភពលោក។លោក Amari បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុង TPP ដែលជារចនាសម្ព័ន្ធសេដ្ឋកិច្ចមួយរួមមានបទដ្ឋានខ្ពស់និងគោលដៅពោរពេញទៅដោយយថាទស្សន៍។តាមលោកថា ការដែលវៀតណាមសំរេចតភ្ជាប់អនាគតសេដ្ឋ

កិច្ចនៃប្រទេសជាតិជាមួយ TPP ជាសេចក្ដីសំរេចចិត្តត្រឹមត្រូវមួយ។TPP នឹងនាំ

មកសំរាប់វៀតណាមរាល់បទដ្ឋានថ្មី បទបញ្ញាត្តិថ្មីដែលលោកជឿជាក់ថា នឹង

ក្លាយទៅជាបទដ្ឋាន បទបញ្ញាត្តិរួមរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ